Connect with us

សន្តិសុខសង្គម

ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព

បានផុស

នៅ

បើទោះបីជាមានការគោរពពីបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ តែកងកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ ៨២៣ ប្រចាំទិសសំឡូត នៅតែពង្រឹងជំហរដាច់ខាតដើម្បីការពារដែនអធិបតេយ្យភាព កម្ពុជាមិនឱ្យសត្រូវណាឈ្លានពានបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សូត្រ សំអុល មេបញ្ជាការវរសេតូច នគរបាលការពារព្រំដែនគោកលេខ ៨២៣ ប្រចាំទិសសំឡូតបានបញ្ជាក់យ៉ាងមោះមុតថា ដោយយោងតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បច្ចុប្បន្នបើទោះបីជាយើងមានការគោរពបទឈប់បាញ់ ក៏ដោយ ក៏ជំហររបស់កងទ័ពនៅតែប្ដេជ្ញាចិត្តការពារដែនអធិបតេយ្យភាពកម្ពុជា ពុំមានការធ្វេសប្រហែសឡើយ។

លោកបានសង្កត់ធ្ងន់ថា ទោះបីជាទិសសំឡូតពុំមានការប៉ះទង្គិចអំពីកម្លាំងប្រដាប់អាវុធក៏ដោយ ក៏កម្លាំងរបស់លោកទាំងអស់នៅតែពង្រឹងជំហរ ដោយពុំមានការធ្វេសប្រហែសមួយវិនាទីណាឡើយ ព្រោះវាជាកាតព្វកិច្ចរបស់កងកម្លាំង ដែលត្រូវគោរព និងអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលម្នាក់ៗប្រកាន់ជំហរស៊ូស្លាប់ដើម្បីការពារជាតិឱ្យបានគង់វង្ស។

លោកបានអះអាងថា បច្ចុប្បន្នច្រកតំបន់ ៤០០ គឺជាច្រកមួយដែលស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលនៅពេលនេះដែរច្រកតំបន់នេះគឺត្រូវបានបិទទាំងស្រុង ដោយពុំមានការអនុញ្ញាតឲ្យនរណាម្នាក់ឆ្លងកាត់ឡើយ ទាំងភាគីកម្ពុជា និងភាគីថៃ លុះត្រាណាដែលមានបទបញ្ជាពីថ្នាក់ដឹកនាំជាថ្មី៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម