Connect with us

សន្តិសុខសង្គម

នគរបាលប៉ុស្ដិ៍ច្បារអំពៅទី២ កំពុងស្រាវជ្រាវលើ​ករណីហិង្សារវាងបុរស និងស្ដ្រីម្នាក់ ក្រោយ​ចែក​ចាយ​លើបណ្ដាញសង្គម

បានផុស

នៅ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ កំពុងសហការជាមួយកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវលើករណីហិង្សារវាងបុរសម្នាក់ និងស្ត្រីម្នាក់ដែលបានបង្ហោះចែកចាយលើបណ្ដាញសង្គម ដែលនៅក្នុងការបង្ហោះបានលើកឡើងថា ជាករណីវាយប្លន់ ខណៈសមត្ថកិច្ចអះអាងថា មិនមែនជាករណីប្លន់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ករណីវាយតប់គ្នានេះ បានកើតឡើងនៅចំណុចផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង០២និង៤៥នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។ តាមរបាយការណ៍ ករណីនេះក្រោយពីកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះមកដល់ចំណុចកើតហេតុ គឺស្រ្តីរងគ្រោះបានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ និងមិនបានមកដាក់ពាក្យប្តឹងកន្លែងសមត្ថកិច្ចនោះទេ។

លោកវរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២តុលានេះថា គិតត្រឹមពេលនេះ ស្ត្រីរងគ្រោះនៅមិនទាន់មកដាក់ពាក្យបណ្ដឹងនោះទេ ហើយកម្លាំងរបស់លោកក៏កំពុងព្យាយាមទំនាក់ទំនងទៅស្ត្រីរងគ្រោះដើម្បីឲ្យមកដាក់ពាក្យបណ្ដឹងដើម្បីងាយស្រួលកម្លាំងជំនាញស្រាវជ្រាវបន្ថែម។ តាមការបញ្ជាក់ពីលោក អ៊ុំ រតនា តាមការស្រាវជ្រាវស្រ្តីរងគ្រោះមិនមែនជាអ្នករស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនោះទេ។ លោកក៏បានអះអាងថា ពាក់ព័ន្ធករណីនេះ គឺមិនមែនជាករណីវាយប្លន់នោះទេ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម