កីឡា
កីឡាករជប៉ុន ៣ នាក់ជាជើងខ្លាំងឃីគបុកស៊ីងលំដាប់ពិភពលោក
ជប៉ុន ជាប្រទេសមួយ មានភាពរីកចម្រើនលើវិស័យកីឡាសឹងតែគ្រប់វិស័យ ជាពិសេសកីឡាឃីគបុកស៊ីងក៏ល្បីល្បាញខ្លាំងផងដែរ។ បច្ចុប្បន្ន ពួកគេមានកីឡាករជាច្រើននាក់កំពុងលេចធ្លោខ្លាំង នោះមានជើងខ្លាំង ៣ នាក់ ត្រូវបានគេចាត់ទុកជាជើងខ្លាំងឃីគបុកស៊ីងលំដាប់ពិភពលោក។
៣. លោក Masato Kobayashi៖ អតីតកីឡាករដ៏ល្បីល្បាញប្រចាំសង្វៀនពិភពលោក K-1 រូបនេះ ត្រូវបានគេចាត់ទុកជាវីរបុរសកីឡាឃីគបុកស៊ីងមួយរូបរបស់ជប៉ុន។ លោកបានប្រកបអាជីពតាំងពីឆ្នាំ ១៩៩៧ ដល់ ២០០៩ ដោយបានឈ្នះខ្សែក្រវាត់ពិភពលោក K-1 World Max ២ លើក, ISKA ១ លើក និងខ្សែក្រវាត់មួយចំនួនទៀត។
លោកមានកំណត់អាត្រាប្រកួតអាជីពចំនួន ៦៣ លើក ឈ្នះ ៥៥ លើក (ផ្តួលដៃគូឱ្យសន្លប់ ២៥ លើក) ស្មើ ២ លើក និងចាញ់ ៦ លើក។ ចំណុចពិសេសរបស់លោក គឺមានរាងកាយធន់ខ្លាំង កណ្តាប់ដៃធ្ងន់ និងរហ័ស មានចលនាឆ្លាត និងស្មារតីខ្ពស់។ ចំណុចទាំងនេះ លោកបានក្លាយជាគម្រូដ៏ល្អមួយ ដើម្បីបំផុសក្មេងជំនាន់ក្រោយនៅជប៉ុនលើកីឡាករឃីគបុកស៊ីង។

២. កីឡាករ Tenshin Nasukawa៖ កីឡាកររូបនេះ ត្រូវបានគេចាត់ថ្នាក់ស្ថិតនៅលំដាប់លេខ ២ ក្នុងប្រទេស ជប៉ុន សម្រាប់កីឡាឃីគបុកស៊ីង។ អតីតកីឡាករប្រចាំសង្វៀន Rise រូបនេះ បានបញ្ចប់អាជីពឃីគបុកស៊ីងរបស់ខ្លួនកាលពីឆ្នាំ ២០២២ ដោយប្តូរទៅចាប់អាជីពប្រដាល់សកលវិញ បន្ទាប់ពីប្រឡូកអស់រយៈពេល ៨ ឆ្នាំ ជាមួយកំណត់ត្រាប្រកួត ៤២ លើកមិនចាញ់សោះ។ Tenshin មានកំណត់ត្រាប្រកួតឃីគបុកស៊ីង ៤២ លើក មិនដែលស្មើ និងចាញ់ ដោយឈ្នះទាំង ៤២ លើក ហើយក្នុងនោះផ្តួលដៃគូឱ្យសន្លប់ ២៨ លើក។
ចំណុចពិសេសរបស់គេ គឺមានចលនាជើងលឿន ដៃឆ្វេងធ្ងន់ និងរហ័ស ហើយចំណុចមួយទៀត គឺជាកីឡាករដ៏ឆ្លាតម្នាក់នៅលើសង្វៀន ដោយអាចចេញចូលត្រូវគ្រប់កាលៈទេសៈ។ កីឡាករធ្លាប់ឈ្នះខ្សែក្រវាត់ជាច្រើន ប៉ុន្តែខ្សែក្រវាត់ធំបំផុតមាន ៣ គឺ ISKA ពិភពលោកទម្ងន់ ៥៥ គីឡូក្រាម, ISKA ពិភពលោកទម្ងន់ ៥៧ គីឡូក្រាម និងខ្សែក្រវាត់ RISE ទម្ងន់ ៥៥ គីឡូក្រាម។

១. កីឡាករ Takeru Segawa៖ ក្នុងពេលបច្ចុប្បន្ន នៅ ជប៉ុន បានចាត់ទុកកីឡាករ Takeru ជាលំដាប់លេខ ១ ក្នុងកីឡាឃីគបុកស៊ីង។ Takeru ធ្លាប់ប្រកួតចាញ់ Tenshin Nasukawa កាលពីឆ្នាំ ២០២២ ប៉ុន្តែត្រូវបានគេចាត់ទុកស្ថិតនៅលំដាប់លេខ ១ ដោយសាររូបគេជាកីឡាករកំពុងសកម្មក្នុងកីឡាករឃីគបុកស៊ីងនេះនាពេលបច្ចុប្បន្ន។ ហេតុផលធំមួយទៀត គឺ Takeru ធ្លាប់ឈ្នះខ្សែក្រវាត់លំដាប់ពិភពលោក ក៏ដូចជាឡើងការពារបានច្រើនដងជាងដូចជា K-1 World GP Super Bantamweight World Grand Prix ហើយរូបគេការពារបានជោគជ័យ ២ លើក នៅឆ្នាំ ២០១៦ និង ២០១៨។
Takeru ធ្លាប់ប្រកួតអាជីពចំនួន ៥០ ដង ឈ្នះ ៤៧ ដង (ផ្តួលដៃគូឱ្យសន្លប់ ២៧ ដង) និងចាញ់ ៥ ដង។ ចំណុចពិសេសរបស់កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ គឺចូលចិត្តសម្រុកមិនងាយថយ មានកណ្តាប់ដៃរហ័ស លឿន និងធ្ងន់ ហើយរូបគេក៏មានរាងកាយធន់រឹងមាំផងដែរ៕

អត្ថបទ៖ សេម កុសល
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


