Connect with us

កីឡា

ភ្នំពេញ​ក្រោន ធ្លាប់​ឈ្នះ Shan United ១លើក ក្នុង​ប្រវត្តិ​ជួប​គ្នា ៣ លើក មុន​ប៉ះ​គ្នា​លើក​ទី​៤ថ្ងៃនេះ

បានផុស

នៅ

ក្រុម​ភ្នំពេញ​ក្រោន ត្រូវ​ប្រកួត​ជា​មួយ​ក្រុម Shan United នៅ​វេលា​ម៉ោង​ ៣ រសៀល ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ ២០២៥ សម្រាប់​ការ​ប្រកួត​លើក​ទី​២ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល E ពាន​រង្វាន់ AFC Challenge League ២០២៥-២៦ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ក្រុម​ភ្នំពេញក្រោន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​បើក​ឆាក ភ្នំពេញ​ក្រោន ទទួល​បាន ១ ពិន្ទុ ពី​ការ​ស្មើ​ ១-១ ជា​មួយក្រុមម្ចាស់​ផ្ទះ Dewa United កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ខណៈ ក្រុម Shan United បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ឆាយ​នីស​ តៃប៉ិ Tainan City ដោយ​លទ្ធផល ១-២។

បច្ចប្បន្ន ក្រុម Tainan City កំពុង​ឈរ​លើ​កំពូល​តារាង​ដោយ​មាន ៣ ពិន្ទុ ហើយ​ក្រុម​ Dewa United មាន​១ពិន្ទុ ស្ថិត​នៅ​លេខ២ និង​ក្រុម ភ្នំពេញ​ក្រោន មាន​១​ពិន្ទុ ស្ថិត​នៅ​លេខ​៣ ហើយ​​ Shan  United គ្មាន​ពិន្ទុ​ស្ថិតិ​នៅ​លេខ​៤។

ក្រុម Shan United

ភ្នំពេញ​ក្រោន ត្រូវ​ការ​ជ័យជម្នះ​ដើម្បី​បង្កើន​ភាគ​រយ​កាន់​តែ​ខ្ពស់​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប្រចាំ​តំបន់​អាស៊ី​ខាង​កើត។ ចំណែក​ក្រុម​របស់​មីយ៉ាន់ម៉ា Shan United នឹង​អស់​ឱកាស​ត្រឹម​ការ​ប្រកួត​ទី​២​នេះ ប្រសិន​បើ​ពួក​គេ​ចាញ់ បន្ទាប់​ពី​ការ​ប្រកួត​ទី​១​បាន​ចាញ់ Tainan City។

ភ្នំពេញ​ក្រោន និង Shan United ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្នា ៣ លើក​​ក្នុង​នោះ ឈ្នះ ២ លើក និង​ចាញ់ ១ លើក។ ការ​ប្រកួត​ទី១ ពួក​គេ​បានឈ្នះ ភ្នំពេញ​ក្រោន ៤-៣ ក្នុង​ពាន​រង្វាន់ AFC President’s Cup កាល​ពី​ឆ្នាំ ២០០៩, លើក​ទី​២ បាន​ចាញ់ ភ្នំពេញ​ក្រោន ០-៤ ជើង​ទី​១​ នៅ​ទឹក​ដី​កម្ពុជា​ ក្នុង​ពាន AFC Cup ឆ្នាំ ២០២៣-២៤ ប៉ុន្តែ​ជួប​គ្នា​ជើង​ទី​២ បាន​យកឈ្នះ ភ្នំពេញក្រោន ២-១។

Shan United ជា​ក្រុម​មួយ​​ដែលតែង​តែ​ជួប​ក្រុម​របស់​កម្ពុជា ក្នុង​ពាន​រង្វាន់​អន្តរជាតិ។ គិតចាប់​តាំង​ពី​ឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០២៤-២៥ ក្រុម​របស់​មីយ៉ាន់ម៉ា​នេះ​ធ្លាប់​ប្រកួត​ជា​មួយ​ក្រុម​កម្ពុជា ៨​ដង​គឺ ឈ្នះ ៤ដង និង​ចាញ់ ៤ដង។

ប្រវត្តិ​ Shan United ជួប​ក្រុម​កម្ពុជា

  • ឈ្នះ ភ្នំពេញ​ក្រោន ៤-៣ (President’s Cup 2009)
  • ឈ្នះ បឹងកេត ២-១ (AFC Cup 2018)
  • ចាញ់ ភ្នំពេញ​ក្រោន ០-៤ (AFC Cup 2023-24)
  • ឈ្នះ ភ្នំពេញ​ក្រោន ២-១ (AFC Cup 2023-24)
  • ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-៦ (AFC Challenge League 2024-25)
  • ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១ (AFC Challenge League 2024-25)
  • ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-៤ (ASEAN Club Championship 2024-25)
  • ចាញ់ ព្រះខ័ន​រាជ​ស្វាយរៀង ០-៣ (ASEAN Club Championship 2025-26)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម