កីឡា
អ្នកស្រី ទូច គិមសៀន ម្ដាយ ឆុង វិសាល ដឹងថាប្រកួតដំបូងកូនប៉ះថៃភ័យបន់អស់ហើយឲ្យឈ្នះ
ម្ដាយរបស់កីឡាករ ឆុង វិសាល ដឹងថាប្រកួតបើកឆាកដំបូងកូនប៉ះថៃគឺភ័យបារម្ភ និងបន់ស្រន់ដូនតាអស់ហើយឲ្យបានឈ្នះដើម្បីឡើងទៅវគ្គបន្ត នៃព្រឹត្តិការណរ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ ដែលធ្វើនៅបារ៉ែនអំឡុងពេលនោះ។

អ្នកស្រី ទូច គិមសៀន និងកូន
អ្នកស្រី ទូច គិមសៀន ដែលជាម្ដាយរបស់ ឆុង វិសាល បានឲ្យដឹងថា ចំពោះការចេញទៅប្រកួតរបស់កូនប្រុសលើកនេះគឺបារម្ភពីកូនខ្លាំង ព្រោះរាល់ការប្រកួតតែងតែទៅមើល ឬជួយលើកទឹកចិត្តជានិច្ចកន្លងទៅ។
ម្ដាយរបស់ ឆុង វិសាល រូបនេះបន្តទៀតថា បើកឆាកប្រកួតដំបូងប៉ះថៃទៀតគឺរឹតតែបារម្ភ និងភ័យថែមទៀតដោយសារដឹងថាកីឡាករមកពីប្រទេសនេះភាគច្រើនល្អ និងដឹងពីសមត្ថភាព ឬកីឡាករខ្មែរច្រើន។ ការប្រកួតនេះគឺអ្នកស្រីបន់ស្រន់ដូនតាអស់ហើយដើម្បីជួយឲ្យកូនឈ្នះការប្រកួតប៉ះថៃនេះ។ ការប្រកួតប៉ះថៃនេះអ្នកស្រីមិនហ៊ានមើលការប្រកួតនេះឡើយទាល់តែឪពុកក្មេកប្រាប់ថាឈ្នះហើយទើបបានមើលឡើងវិញ។

កីលាករ ឆុង វិសាល
អ្នកបន្ទាយមានជ័យរូបនេះលើកឡើងទៀតថា ពីមួយប្រកួតទៅប្រកួតរបស់កូនគឺអ្នកស្រីបានទាក់ទងទៅកូនជាប់ជានិច្ច និងអាណិតកូនខ្លាំងដោយសារតែដឹងដំណឹងមកថាឈឺខ្លួនអស់ហើយ ព្រោះប្រកួតជាប់ៗគ្នាពេក។ អ្នកស្រីបានលើកទឹកចិត្តកូនឲ្យបន្តខំប្រឹងបន្ថែមទៀត ព្រោះជាការប្រកួតសំខាន់ និងតំណាងប្រទេសជាតិដូចនេះត្រូវតែតស៊ូរហូតបញ្ចប់ការប្រកួត។

ឆុង វិសាល និងក្រុមគ្រួសារ
បញ្ជាក់ដែរថា កាលពីម្សិលមិញនេះអ្នកស្រី ទូច គិមសៀន និងក្រុមគ្រួសារបានទៅទទួលកូនប្រុស ឆុង វិសាល ដោយផ្ទាល់នៅព្រលានអន្តរជាតិមរតកតេជោ បន្ទាប់ពីវិលត្រឡប់មកពីប្រទេសបារ៉ែនរួចមក។ ឆុង វិសាល គឺឈ្នះបានមេដាយប្រាក់១គ្រឿងក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន។ វិសាល ប្រកួតច្រើនជាងគេរហូតដល់ទៅ៥ប្រកួតឯណោះទើបទទួលបានមេដាយប្រាក់ ១គ្រឿងនេះ។ កម្ពុជាបច្ចុប្បន្ននេះឈ្នះមេដាយសរុប ៤គ្រឿង ប្រាក់២ សំរឹទ្ធ២ ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកំពុងធ្វើឡើងនៅប្រទេសបារ៉ែននេះ៕


ទិដ្ឋភាពវិលត្រឡប់របស់ក្រុមគុនខ្មែរ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


