កូនប្រុសលោក សាន់ សៅយ៉ាន់ គឺកីឡាករ សៅយ៉ាន់ វិសាល សមត្ថភាពកាន់តែល្អឡើងហើយបន្ទាប់ពីរូបគេប្រកួតឈ្នះមេដាយមាសជូនក្រសួងការពារជាតិ ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥
ក្លឹបប្រដាល់សៅយ៉ាន់នាគាបើទោះជាមិនសូវមានកេរ្តិ័ឈ្មោះដូចក្លឹបដទៃ ប៉ុន្តែក្លឹបមួយនេះក៏មានកីឡាករមានសមត្ថភាព និងកំពុងមានកីឡាករ ២រូបដែលនឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ដូចជា ឃួន ឡាំងកូស៊ីន និង សៅ យ៉ាន់វិសាល។
លោក ផាត សូដា ដែលជាគ្រូជំនួយជម្រើសជាតិ និងដឹកនាំសិស្សចូលរួមក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីថ្មីៗនេះថាការឈ្នះរបស់ ឆុង វិសាល លើកីឡាករថៃធ្វើឲ្យអ្នកចូលរួមមកមើល និងសរសើរថាខ្មែរខ្លាំង។
ម្ដាយរបស់កីឡាករ ឆុង វិសាល ដឹងថាប្រកួតបើកឆាកដំបូងកូនប៉ះថៃភ័យបារម្ភ និងបន់ស្រ៊ន់អស់ហើយឲ្យបានឈ្នះដើម្បីឡើងទៅវគ្គបន្តនៃព្រឹត្តិការណរ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ ដែលនៅបារ៉ែននេះ។
កីឡាករវ័យក្មេង ឆុង វិសាល ឬ សៅយ៉ាន់ វិសាល ដែលកំពុងល្បីនៅបារ៉ែនពិសេសគឺការប្រកួតនៅទីនោះឈ្នះ៤ប្រកួតជាប់គ្នា និងចាញ់១ ប្រកួតចុងក្រោយវគ្គផ្ដាច់ព្រ័ត្រទទួលបានមេដាយប្រាក់ជូនប្រទេសកម្ពុជា
កីឡាករវ័យក្មេង សៅយ៉ាន់ វិសាល ដែលគេស្គាល់ថាជាកូនប្រុសលោក សាន់ សៅយ៉ាន់ ឥលូវនេះមានឱកាសបានចេញទៅប្រកួតតំណាងឲ្យកម្ពុជានៅបារ៉ែនជាលើកដំបូង ខណៈនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។