កីឡា
មុនដល់វគ្គផ្ដាច់ព្រ័ត្រ លោក សាន់ សៅយ៉ាន់ សង្ឃឹមលើ ឃួន ឡាំងកូស៊ីន ប៉ុន្តែចុងក្រោយបានឡើងទាំងពីរ
មុនឡើងដល់វគ្គផ្ដាច់ព្រ័ត្រទាំងពីរនាក់លោក សាន់ សៅយ៉ាន់ ធ្លាប់គិតថា និងសង្ឃឹមខ្ពស់លើកីឡាករ ឃួន ឡាំងកូស៊ីន ធ្វើបានល្អ ឬអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់នៅសង្វៀនថោនលើកនេះជាង សៅយ៉ាន់ វិសាល។

លោក សាន់ សៅយ៉ាន់
ថ្លែងក្នុងកិច្ចសម្ភាសលោក សាន់ សៅយ៉ាន់ បានលើកឡើងថា រវាង ឃួន ឡាំងកូស៊ីន និង សៅយ៉ាន់ វិសាល លោកធ្លាប់គិតថា ឡាំងកូស៊ីន ធ្វើបានល្អជាងគេហើយអាចឈានដល់វគ្គផ្ដាច់ព្រ័ត្របាន។ កូនសិស្សម្នាក់នេះបើទោះជាធ្លាក់ចុះសមត្ថភាពបន្តិចមែន ប៉ុន្តែជាកីឡាករជើងចាស់មួយរូប និងដាក់ចិត្តខំប្រឹងហ្វឹកហាត់គឺល្អឡើងវិញហើយ ដូច្នេះទើបលោកមានទំនុកចិត្តខ្ពស់តាំងពីប្រកួតដំបូងនៃការលេងខ្សែក្រវាត់ទម្ងន់ ៥៧គីឡូក្រាមនៅថោននេះម្ល៉េះ។
យ៉ាងណាចំពោះ សៅយ៉ាន់ វិសាល វិញការចូលលេងខ្សែក្រវាត់ទម្ងន់ ៥៤គីឡូក្រាមនេះមិនសូវជាសង្ឃឹមប៉ុន្មានទេដោយសារតែនៅក្មេងខ្ចីជាងគេក្នុងចំណោមបេក្ខភាពទាំងអស់។ ប៉ុន្តែដល់ពេលប្រកួតជាក់ស្ដែងគឺកូនប្រុសរបស់លោកធ្វើបានល្អ និងអាចប្រកួតឈ្នះរហូតបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះ។

កូនស៊ីន កាលឈ្នះមេដាយស៊ីហ្គេម
បញ្ជាក់ដែរថា សិស្សគុនលោក សាន់ យៅយ៉ាន់ និងលោកគ្រូ នាគា គឺកីឡាករ ឃួន ឡាំងកូស៊ីន នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ ៥៧គីឡូក្រាមវគ្គផ្ដាច់ព្រ័ត្រជាមួយកីឡាករ ប៉ែនកាក់ អេរ៉ាវ៉ាន់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ចំណែកកីឡាករ សៅយ៉ាន់ វិសាល ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ទម្ងន់ ៥៤គីឡូក្រាមផងដែរដោយប៉ះកីឡាករ ធន់ បុរី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសង្វៀនថោន៕

វិសាល ពេលឈ្នះមេដាយប្រាក់កីឡាយុវជនអាស៊ី
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


