កីឡា
គ្រូព្រះខ័នរាជស្វាយរៀង ថា គ្មានគម្រោងបន្ថែមកីឡាករទេ ខណៈរក្សាគុណភាពបច្ចុប្បន្នឲ្យល្អ
លោក Mattew McConkey គ្រូបង្វឹកក្លិប ព្រះខ័នរាជស្វាយរៀង គ្មានគម្រោងបន្ថែមកីឡាករ ឬអ្វីទៀតទេសម្រាប់ការត្រៀមខ្លួនប្រកួតពានរង្វាន់ក្នុងស្រុក និងអន្តរជាតិនាពេលខាងមុខ។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរវាងក្លិប ព្រះខ័នរាជស្វាយរៀង និង អាយអេសអាយ ដង្កោសែនជ័យ ក្នុងសប្តាហ៍ទី១២ វេលាម៉ោង ៦ ល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅកីឡដ្ឋាន ខេអឹមអេកផាក លោក Mattew McConkey បានឆ្លើយសំណួរថា ៖«សម្រាប់ក្រុម យើងបានរៀបចំ និងអភិវឌ្ឍតាំងពីការប្រកួតដំបូងមកម្ល៉េះ ដូច្នេះយើងអត់គិតថា គួរបន្ថែមអ្វីនៅក្នុងគម្រោងរៀបចំក្រុមទៀតទេ។ គ្រាន់តែធ្វើយ៉ាងណារក្សាគុណភាពកីឡាករម្នាក់ៗ និងក្រុមទាំងមូលឲ្យល្អ ពីព្រោះបច្ចុប្បន្ន យើងស្ថិតនៅក្នុងស្ថានភាពដ៏ល្អទាំងការប្រកួតក្នុងលីគ និងពានរង្វាន់ AFC។ រឿងសំខាន់គឺ យើងត្រូវរក្សាស្ថេរភាពរបស់យើងឲ្យបានល្អ»។

ឈានដល់ពាក់កណ្តាលរដូវកាល ក្លិបព្រះខ័នរាជស្វាយរៀង កំពុងស្ថិតនៅលើផ្លូវដ៏ល្អទាំងការប្រកួតក្នុងលីគកំពូលកម្ពុជា ដែលកំពុងឈរនៅលើកំពូលតារាង។ ជាមួយគ្នានេះ ពួកគេបានឈានទៅដល់វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League ដោយត្រូវជួបក្រុមរួមលីគ ភ្នំពេញក្រោន និងស្ថិតនៅលេខ ២ ក្នុងពូល B ពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship។

នៅថ្ងៃទី៤ ខែធ្នូ ខាងមុខនេះ ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីទទួលក្រុមខ្លាំងរបស់ម៉ាឡេស៊ី Johor Darul Ta’zim សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល លើកទី៣ ASEAN Club Championship៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


