Connect with us

កីឡា

សហព័ន្ធ​កីឡា​រាំកម្ពុជា​ រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​រយៈពេល​ ២ថ្ងៃ​ជា​ឱកាសស្វែងរក​ធនធាន​ឆ្នើម​

បានផុស

នៅ

សហព័ន្ធ​កីឡារាំ​កម្ពុជា​ បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ប្រចាំ​ឆ្នាំ​២០២៥​ របស់​ខ្លួន​រយៈពេល​ ២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ម្សិលមិញ​ និង​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី១៨​ ខែ​ធ្នូ​ នេះ​ហើយនៅ​​មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​កន្លងទៅ

នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​បញ្ជាក់​ថា​ សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯកថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ នេះ​​បាន​ចាប់​ផ្ដើម​ហើយ​កាល​ពី​ម្សិលមិញ​ និង​ត្រូវ​បិទ​បញ្ចប់​នៅ​ល្ងាច​នេះ។​ ការ​ប្រកួត​នេះ​មាន​ប្រកួត​លើ​វិញ្ញាសា​ Latin Dance និង Standard Dance និង​សរុប​វិញ្ញាសា​ទាំង​អស់​មាន​ ១៥​វិញ្ញាសា។​

ជា​មួយ​គ្នា​នោះ​ដែរ​លោកស្រី ហង់ ស៊ីមន បាន​លើក​ឡើង​ថា​ ការប្រកួតកម្រិតបច្ចេកទេសខ្ពស់នៅ​ថ្នាក់ជាតិនេះនឹងជ្រើសរើសរក​ធនធានកីឡាករ កីឡាការិនីឆ្នើមៗនៅតាមប្រភេទវិញ្ញាសានីមួយៗយកមកចូលរួមបណ្តុះបណ្តាលបន្ថែមនៅក្នុងជម្រើសជាតិប្រចាំឆ្នាំដើម្បីត្រៀមចូលរួមការប្រកួតអន្តរជាតិនានានាពេលខាងមុខ។

ទិដ្ឋភាព​ប្រជុំ​បច្ចេកទេស

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២៥​ នេះ​កំពុង​ធ្វើ​ឡើង​នៅ​ឯ​មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុង​បរិវេណ​វិទ្យាស្ថានភាសាបរទេស​ IFL។ ការប្រកួតឆ្នាំនេះមានកីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួម ៣៦នាក់មកពី ៥ក្លឹបក្នុងនោះមានកីឡាការិនី ១៥នាក់ផង​ដែរ៕​

អត្ថបទដោយ៖ នូន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម