កីឡា
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទក្លឹបកីឡារាំឯកជនមួយជាបណ្ដោះអាសន្នក្រោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ
នេះបើតាមការឲ្យដឹងពីតំណាងសហព័ន្ធកីឡារាំកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទក្លឹបកីឡារាំឯកជនមួយ The Wow Show Art Club រយៈពេល ២សប្ដាហ៍សិនដើម្បីភាគីឲ្យខាងក្លឹបផ្ទាល់ស្នើសុំច្បាប់បង្កើតឲ្យបានត្រឹមត្រូវមុនបង្ហាត់បង្រៀនដូចសព្វថ្ងៃនេះ។

ទិដ្ឋភាពប្រជុំ
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានឲ្យដឹងថា កាលពីម្សិលមិញនេះប្រធានសហព័ន្ធ លោកស្រី ញ៉ែម មរកត រួមទាំងមន្ត្រីបច្ចេកទេសមួយចំនួនបានចូលរួមនៅក្នុងកិច្ចប្រជុំរបស់សាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងតំណាងក្រសួងអប់រំ តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងមន្ទីរពាក់ព័ន្ធ តំណាងខណ្ឌ សង្កាត់ ដើម្បីដោះស្រាយលើបញ្ហា ក្លឹបរាំឯកជនឈ្មោះ The Wow Show Art Club ដែលបានបើកដោយគ្មានការអនុញ្ញាតិ។

លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំ
យោងស្មារតីអង្គប្រជុំខាងលើរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទក្លឹប The Wow Show Art Club ជាបណ្តោះអាសន្ន និងទុករយៈពេលពីរសប្តាហ៌ដើម្បីឲ្យក្លឹបនេះស្នើសុំច្បាប់អនុញ្ញាតតាមនីតិវិធីពីសហព័ន្ធកីឡារាំកម្ពុជា។
អគ្គលេខាធិការសហព័ន្ធកីឡារាំខាងលើបន្ថែមទៀតថា រយៈពេលយូរដែរហើយដែលក្លឹបរាំឯកជនខាងលើនេះបានបើកបំពាន និងបានបង្ហាត់បង្រៀន រួមទាំងចេញទៅប្រកួតតំណាងសហព័ន្ធ តំណាងប្រទេសកម្ពុជាដោយខ្លួនឯង។ សហព័ន្ធក៏បានអញ្ជើញខាងម្ចាស់ក្លឹបខាងលើមកដោះស្រាយជាច្រើនដងមកហើយ ប៉ុន្តែភាគីខាងក្លឹបនោះមិនបានចូលខ្លួនមក ឬដោះស្រាយលើការសុំបង្កើតក្លឹបឲ្យបានត្រឹមត្រូវតាមនីតិវិធីនោះឡើយ។

ទិដ្ឋភាពប្រជុំ
យ៉ាងណាសហព័ន្ធនៅតែរង់ចាំ និងស្វាគមន៍ជានិច្ចចំពោះភាគីខាងក្លឹបខាងដើម្បីជួយសម្រួលដល់ការសុំច្បាប់បង្កើតក្លឹបនេះឲ្យបានត្រឹមត្រូវ និងចាំជួយសហការជានិច្ចលើការផ្ដល់បច្ចេកទេសរួមទាំងសម្របសម្រួលដល់ការចេញទៅប្រកួតនៅអន្តរជាតិផ្សេងៗជាដើម៕

ទិដ្ឋភាពការប្រកួតកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


