Connect with us

កីឡា

កញ្ញា​ កុយ​ អេនណា​ នឹង​ចូលរួមជួយ​​ផ្សព្វផ្សាយ​កីឡារាំ​ឲ្យមាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ពី​មហាជន​

បានផុស

នៅ

កញ្ញា​ កុយ​ អេនណា​ បង្ហាញ​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​បាន​ឃើញ​ទិដ្ឋភាព​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​របស់​កីឡារាំ​ដែល​មាន​សកម្មភាព​ប្រកួត​ប្រជែង​យ៉ាង​សកម្ម​ និង​សំបូរធនធាន​ក្មេងៗ​បន្ត​វេន ស្រប​ពេល​នោះ​ដែរ​រូប​គេ​សន្យាថា​នឹង​ជួយ​ចូលរួមផ្សព្វផ្សាយ​ឲ្យ​មាន​ការ​គាំទ្រ​កាន់តែ​ខ្លាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ប្រកួត​

កញ្ញា​ កុយ​ អេនណា​ ដែល​ជា​ទូតសុឆន្ទៈ​របស់​សហព័ន្ធ​កីឡា​រាំ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិនេះ​ប្លែក​ភ្នែក​ប្លែក​អារម្មណ៍​ និង​មាន​ការ​ប្រកួត​មួយ​ដែល​ប្រកប​ដោយ​បច្ចេកទេស​ទៅ​តាម​វិញ្ញាសា​ផ្សេងៗ។​ ការ​ប្រកួត​មាន​ធនធាន​ថ្នាល​ចួលរួម​​​ច្រើន​ដែល​នេះ​ជា​ចំណុច​ល្អ​មួយ​លើ​ការ​បន្តវេន និង​ត្រៀម​ប្រកួត​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិ។

កញ្ញា​ កុយ​ អេនណា​

កញ្ញា​ បាន​សន្យា​ថា​នឹង​ចូលរួម​ជួយពង្រីក​​ផ្សព្វផ្សាយ​កីឡា​រាំ​នេះទៅ​ដល់​មហាជន​ឲ្យ​ស្គាល់​កាន់តែ​ច្រើន​បន្ថែម​ទៀត​ និង​យល់ដឹង​កាន់​តែ​ច្រើន​អំពី​ប្រភេទ​កីឡា​មួយ​នេះ និងសារសំខាន់​ចំពោះ​រាងកាយ​ សុខភាព​ និង​ការ​ដណ្ដើម​ជ័យជម្នះ​ជូន​ប្រទេស​ជាតិ​ជា​ដើម។​ បន្ថែម​ពី​នេះ​កញ្ញា​នឹងកៀងគរ​ជួយ​រក​ការ​ឧបត្ថម្ភ​ផ្សេងៗ​ដើម្បី​សម្រួល​ដល់​ការ​ហ្វឹកហាត់​ និង​ការ​ចេញ​ទៅ​ប្រកួត​នៅ​ឯ​អន្តរជាតិ។​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​រាំ​បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២៥​ របស់​ខ្លួន​នៅ​នៅ​ឯ​មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុង​បរិវេណ​វិទ្យាស្ថានភាសាបរទេស​ IFL។ ប្រធាន​សហព័ន្ធ​លោក​ស្រី​ ញ៉ែម​ មរកត កញ្ញា​ កុយ​ អេនណា​ និង ថ្នាក់ដឹកនាំ​ ​ភ្ញៀវ​ជា​ច្រើន​បាន​អញ្ចើញ​ចូលរួម​ជា​អធិបតីភាព​ឱកាស​នោះ។​ ចំណាត់​ថ្នាក់លេខ១​ បាន​លើ​ក្លឹប​កីឡារាំ​ក្រសួង​ការពារជាតិ​ ឈ្នះមេដាយ​ ១៥គ្រឿង​ មាស៧ ប្រាក់៣ សំរឹទ្ធ៧។​ លេខ២​ បាន​លើ​ក្រសួង​មហាផ្ទៃ​ ឈ្នះមេដាយ​ ១៤​គ្រៀង​ មាស៥ ប្រាក់៦​ សំរឹទ្ធ៣។​ លេខ៣​ បាន​លើ​ខេត្តបាត់ដំបង​ ឈ្នះមេដាយ​ ៧​ មាស៣ ប្រាក់២​ សំរឹទ្ធ២៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម