Connect with us

កីឡា

លោក​ស្រី​ ញ៉ែម​ មរកត​ ​លទ្ធផល​មេដាយ​ឈ្នះ​ពី​វៀតណាម​នេះ​ហួស​ពី​ការ​រំពឹង​ទុក​របស់​សហព័ន្ធ

បានផុស

នៅ

លោក​ស្រី​ ញ៉ែម​ មរកត​ ថា​ភាព​ជោគជ័យ​ និង​លទ្ធផល​មេដាយ​សរុប​ ១៨​គ្រឿង​ពី​ប្រទេស​វៀតណាម​នេះ​លើស​ពីការ​រំពឹង​ទុក​របស់​សហព័ន្ធ​ទៅ​ទៀត​​ ព្រោះ​ការ​ប្រកួត​ប្រជែង​មាន​កម្រិត​ខ្ពស់​ខ្លាំង​នៅព្រឹត្តិការណ៍​ជើងឯក​អាស៊ី​ និង​អាស៊ីអាគ្នេយ៍​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​ ញ៉ែម​ មរកត

ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ លោក​ស្រី​ ញ៉ែម​ មរកត​ បាន​ឲ្យ​ដឹងថា​ លោក​ស្រី​រួម​ទាំង​ថ្នាក់​ដឹកនាំ​សហព័ន្ធ​មាន​សេចក្ដី​រំភើប​ជា​ពន់ពេក​បន្ទាប់​ពី​កីឡាករ​ កីឡាការិនី​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​ជា​ច្រើន​គ្រឿង​នៅ​ព្រឹត្តិការណ៍​ឯ​ប្រទេស​វៀតណាម​នេះ។​

ទិដ្ឋភាពពេលមកដល់កម្ពុជា

ថ្នាក់ដឹកនាំ​ឆ្នើម​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ ការ​ប្រកួត​ជើងឯក​អាស៊ី​ និង​អាស៊ីអាគ្នេយ៍​នេះ​ប្រជុំ​ដោយ​ជើង​ខ្លាំង​មាន​សមត្ថភាព​ខ្ពស់​ដែល​កីឡាករ​ កីឡា​ការិនី​ខ្លះ​ហ្វឹកហាត់​រាប់​ឆ្នាំ​ទៅ​ហើយ។​ ប្រទេស​ចូលរួម​ក៏​ច្រើន​ កីឡា​ករ​ កីឡាការិនី​ក៏​ច្រើន​ទៀត​ ដូច្នេះ​ហើយ​ការ​ប្រជែង​មេដាយ​គឺ​មិន​ងាយ​ស្រួល​នោះ​ទេ។​

ទិដ្ឋភាពពេលមកដល់កម្ពុជា

យ៉ាងណា​ក្រុម​កីឡា​រាំ​កម្ពុជា​នៅ​តែ​អាច​ធ្វើ​បាន​ និង​តែងតែ​នាំ​មោទកភាព​ ឬ​យក​មេដាយ​បាន​ជូន​ប្រទេស​ជាតិ​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ជា​និច្ច។​ សហព័ន្ធ​នឹង​បន្ត​ខំប្រឹង​ប្រែង​ជំរុញ​លើ​ការ​ហ្វឹកហាត់​ និង​ស្វែង​រក​នូវ​ការ​គាំទ្រ​ផ្សេងៗ​ទៀត​ដើម្បី​បម្រើ​ដល់​ដំណើរ​ការ​ចូលរួម​ប្រកួត​ដទៃ​ទៀត​ផង​ដែរ។​

ក្នុង​នាម​សហព័ន្ធ​ប្ដេជ្ញា​ស្វែង​រក​មេដាយ​ឲ្យ​បាន​កាន់​តែ​ច្រើន​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ​បង្ហាញ​ពី​ការ​រីកចម្រើន​លើ​វិស័យ​កីឡា​រាំ​របស់​ប្រទេស​កម្ពុជា​ និង​សក្ដានុពល​កូន​ខ្មែរ​ផង​ដែរ។​

ទិដ្ឋភាពទទួលមេដាយនៅវៀតណាម

បញ្ជាក់​ដែរ​ថា​ ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​កីឡា​រាំ​ សរុប​ ២០នាក់​បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៤​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ នេះ​ដោយ​រថយន្ត។​ ក្រុម​កីឡា​រាំ​កម្ពុជា​បាន​ឈ្នះ​មេដាយ​សរុប​ ១៨​គ្រឿង​ មាន​មាស​ ៣​ ប្រាក់ ៤ និង​សំរឺទ្ធ ១១​ ពី​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើសជើងឯក​អាស៊ី​ និង​អាស៊ីអាគ្នេយ៍​ (WDSF- Asian South East Asian Championship 2025)​ នៅ​វៀតណាម៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម