Connect with us

កីឡា

ក្រុម​កីឡា​រាំ​កម្ពុជា​ ឈ្នះ​មេដាយ​សរុប​ ១៨​គ្រឿង​នៅ​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​ និង​អាស៊ីអាគ្នេយ៍​នៅ​វៀតណាម

បានផុស

នៅ

បន្ទាប់​ពី​ពី​ចូលរួម​ការ​ប្រកួត​អស់​រយៈពេល​ ៥ថ្ងៃ​កន្លង​ទៅ​នេះ​ក្រុម​កីឡាករ​ កីឡាការិនីជម្រើស​ជាតិ​ ​នៃ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បាន​ដណ្ដើម​មេដាយ​បាន​សរុប​ ១៨​គ្រឿង​ មាស៣ ប្រាក់៤​ សំរឹទ្ធ១១​ គ្រឿង ​ក្នុងព្រឹត្តិការណ៍ជ្រើសរើស​ជើងឯក​អាស៊ី​ និង​អាស៊ីអាគ្នេយ៍ ​នៅ​ប្រទេសវៀតណាម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមកម្ពុជា​ពេលបំពាក់មេដាយ

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​ ហង់​ ស៊ីមន​ អគ្គលេខាធិការ​សហព័ន្ធ​នៅ​មុន​នេះ​ថា​ ក្រុម​កីឡាករ​ កីឡាការិនី​កម្ពុជា​បាន​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី១៣​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ នេះ​ឯ​ប្រទេស​វៀតណាម។​ ដោយ​ឡែក​ចំពោះ​លទ្ធផល​ជា​មោទកភាព​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សរុប​ ១៨​គ្រឿង។​

ក្រុមកម្ពុជា​ពេលបំពាក់មេដាយ

កីឡាករ​ កីឡា​ការិនី​ដែល​ឈ្នះ​មេដាយ​ទាំង​នោះ​រួម​មាន៖​

១​ កីឡា​ការិនី​ សាន​ រ៉ូហ្សា​ ឈ្នះ​មេដាយ​មាស ១​ សំរឺទ្ធ ២​

២​ កីឡាការិនី​ ឱ រក្សា​ ឈ្នះ​មេដាយ​មាស ១​ សំរឹទ្ធ ១​

៣​ កីឡាករ​ សេង​ សុខគីម​ ឈ្នះ​មេដាយ​មាស ១​

៤​ កីឡា​ការិនី​ ម៉ូវ​ ដានីតា​ ឈ្នះ​មេដាយ​ប្រាក់ ១​ សំរឹទ្ធ​ ១​

៥​ កីឡាករ​ ជុំ​ លីហៀង​ ឈ្នះ​មេដាយ​ប្រាក់ ១​ សំរឹទ្ធ ១​

៦ ​កីឡាករ​ តុន​ ស៊ីវុត្រា​ ឈ្នះ​មេដាយ​សំរឹទ្ធ ១​

៧​ កីឡា​ការិនី​ ឱ រចនី​ ឈ្នះ​មេដាយ​ប្រាក់ ១​ សំរឹទ្ធ ១​

៨​ កីឡាករ​ សេង សុគីម​ និង​ កីឡា​ការិនី​ ម៉ូវ​ ដានីតា​ ឈ្នះ​មេដាយ​ប្រាក់ ១​ សំរឹទ្ធ ២​

៩​ កីឡាករ​ ជុំ​ លីហៀង​ និង​កីឡា​ការិនី​ ឱ រក្សា​ ឈ្នះ​មេដាយ​សំរឹទ្ធ ២​

ក្រុមកម្ពុជា​ពេលបំពាក់មេដាយ

បញ្ជាក់​ដែរ​ថា​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើសជើងឯក​អាស៊ី​ និង​អាស៊ីអាគ្នេយ៍​ (WDSF- Asian South East Asian Championship 2025)​ នៅ​វៀតណាម ​នេះ​កម្ពុជា​បញ្ជូន​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡាការិនី​សរុប​ ២០នាក់។​ ក្រុម​កម្ពុជា​នឹង​វិលត្រឡប់​មក​ដល់​មាតុភូមិ​វិញ​នៅ​ម៉ោង​ ៧​យប់​នេះ​តាម​រថយន្ត៕​

ក្រុមកម្ពុជា​ពេលបំពាក់មេដាយ

លោកស្រី ហង់ ស៊ីមន​ (រូបភាពខាងស្ដាំ)

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម