កីឡា
កីឡារាំឈ្នះមេដាយអន្តរជាតិ១៧គ្រឿង ទទួលបានការសរសើរពីអន្ដរជាតិ
ក្នុងការប្រកួតកីឡារាំជ្រើសរើសជើងឯកពិភពលោក WDSF SupeStar Championship 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្រុមកីឡារាំកម្ពុជាបានឈ្នះមេដាយ១៧គ្រឿងគឺមាស ៤ ប្រាក់១០ និងសំរឹទ្ធ៣។
សមិទ្ធផលនេះ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាបានប្រាប់ថា ស្ថាប័នអន្ដរជាតិបានចូលរួមអបអរសាទរជាមួយភាពរីកចម្រើនរបស់វិស័យកីឡារាំកម្ពុជានេះផងដែរ។ សហព័ន្ធកីឡារាំអាស៊ី និងពិភពលោក បានកោតសរសើរ និងវាយតម្លៃយើងថា កីឡាករ-កីឡាការិនីកម្ពុជា មានសក្ដានុពលល្អ។ កីឡារាំកម្ពុជា មានការលូតលាត់ខ្លាំង ពីព្រោះរយៈពេលនៃការហ្វឹកហាត់ និងការកកើតនូវកីឡានេះ គឺមានរយៈពេលខ្លី បើធៀបនឹងបណ្ដាប្រទេសផ្សេងៗ ដែលប្រទេសខ្លះកកើតកីឡានេះ មុនកម្ពុជា ៥០ឆ្នាំឯណោះ។
កម្ពុជាបានបញ្ចូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី១៣រូប ចូលរួមប្រកួត WDSF SupeStar Championship 2022 នៅប្រទេសវៀតណាម។ ជយលាភីមេដាយទាំង១៧គ្រឿងមានដូចខាងក្រោម៖
១. កីឡាការិនី សាន រ៉ូហ្សា ប្រកួតឯកត្តកជន
- មេដាយមាស លើវិញ្ញាសា Grade F 2adult standard Tango
- មេដាយមាស លើវិញ្ញាសា FD adult standard Waltz, Tango
- មេដាយប្រាក់ លើវិញ្ញាសា F1adult standard Waltz

២. កីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា ប្រកួតរាំគូ
- មេដាយមាស លើវិញ្ញាសា Adults Grade E2 Latin Rumba
- មេដាយប្រាក់ លើវិញ្ញាសា Adults Grade D Latin Cha cha Rumba
- មេដាយប្រាក់ លើវិញ្ញាសា Adults Grade E3 Latin Jive
- មេដាយប្រាក់ លើវិញ្ញាសា Adults Grade E4 Latin Samba
- មេដាយប្រាក់ លើវិញ្ញាសា Adults Grade E5 Latin Paso Double
- មេដាយសំរឹទ្ធ លើវិញ្ញាសា Adults Grade C Latin CRJ។
៣. កីឡាករ ជុំ លីហៀង និងកីឡាការិនី ឱ រក្សា ប្រកួតរាំគូ
- មេដាយមាស លើវិញ្ញាសា Event Grade D Adult Latin ចង្វាក់ Cha Cha Cha Rumba
៤. កីឡាការិនី សុខ ចិន្តា ប្រកួតឯកត្តជន
- មេដាយប្រាក់ លើវិញ្ញាសា Latin adult grade D។
៥. កីឡាករ ផុន ស៊ីវុត្រា និងកីឡាការីនី សាន រ៉ូហ្សា ប្រកួតរាំគូ
- មេដាយប្រាក់ លើវិញ្ញាសា Youth Grade D Latin CR
- មេដាយប្រាក់ លើវិញ្ញាសា Youth Grade D Standard Waltz Tango
៦. កីឡាករ សេង សុខគ័ង ប្រកួតឯកត្តជន
- មេដាយប្រាក់ លើវិញ្ញាសា Grade FD Adult Standard waltz and tango
- មេដាយសំរឹទ្ធ លើវិញ្ញាសា Grade F1 Adult Standard waltz។
៧. កីឡាករ ជុំ ភូណាន់ ប្រកួតឯកត្តជន
- មេដាយប្រាក់ លើវិញ្ញាសា Grade FC adult Latin (ចង្វាក់ CRJ)
- មេដាយសំរឹទ្ធ លើវិញ្ញាសា Grade FD adult standard (ចង្វាក់ WT)។
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


