កីឡា
ឯកឧត្តម ឌី វិជ្ជា ប្រគល់ពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តដល់ ក្រុមខេត្តកំពង់ចាម
ក្រុមបាល់ទាត់ខេត្តកំពង់ចាម បានគ្រងជើងឯក ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ខេត្ត រដូវកាល ២០២៥-២៦ បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុម ឡាយអ៉ិនឃីង ខេត្តសៀមរាប ដោយលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងពិធីប្រគល់ពានរង្វាន់ ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង បានប្រគល់ពានរង្វាន់ មេដាយមាស និងប្រាក់រង្វាន់ដល់ក្រុមខេត្តកំពង់ចាម ដែលបានឈ្នះជើងឯកថ្នាក់ខេត្តជាលើកទី២ បន្ទាប់ពីលើកទី១ ពួកគេបានឈ្នះកាលពីរដូវកាល ២០២៤-២៥។
ចំណែកក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ២ ហើយក្រុមខេត្តត្បូងឃ្មុំ ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុម ភ្នំពេញហ្គាឡាក់ស៊ី ដោយលទ្ធផល ៦-១។

ជ័យលាភី
- ជើងឯក៖ ក្រុមខេត្តកំពង់ចាម ទទួលបានពានជើងឯក មេដាយមាស និងប្រាក់រង្វាន់ ២០ លានរៀល
- លេខ២៖ ក្រុមឡាយអ៉ិនឃីង ខេត្តសៀមរាប ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ១០ លានរៀល
- លេខ៣៖ ខេត្តត្បូងឃ្មុំ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់ ៨ លានរៀល
- ក្រុមយុត្ថិធម៌ជាងគេ ៖ ក្រុមខេត្តត្បូងឃ្មុំ ទទួលបានពាន Fair Play និងប្រាក់រង្វាន់ ៤ លានរៀល
- កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ៖ កីឡាករ សារី តៃម៉ូ មកពីក្រុមខេត្តត្បូងឃ្មុំ ទទួលពានស្បែកជើងមាស និងប្រាក់រង្វាន់ ២ លានរៀល
- កីឡាករល្អជាងគេ៖ កីឡាករ សារី តៃម៉ូ មកពីខេត្តត្បូឃ្មុំ ទទួលបានពានកីឡាករល្អ និងប្រាក់រង្វាន់ ២ លានរៀល
- អ្នកចាំទីល្អ៖ កីឡាករ ទិត្យ ហាំណាវ៉ៃ មកពីក្រុមខេត្តកំំពង់ចាម ទទួលបានស្រោមដៃមាស និងប្រាក់រង្វាន់ ២ លានរៀល
- គ្រូបង្វឹកល្អ៖ ចាន់ សុផល មកពីក្រុមខេត្តកំពង់ចាម ទទួលពានគ្រូល្អ និងប្រាក់រង្វាន់ ២ លានរៀល





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


