Connect with us

កីឡា

ក្រុម​បាល់ទះ​កំពូលកម្ពុជា​ ៤ ​​នឹង​ប្រកួត​ពាន​រង្វាន់មិត្តភាព​ដើម្បី​ជន​ភៀស​សឹក

បានផុស

នៅ

ក្រុម​បាល់ទះ​លំដាប់​កំពូល​ចំនួន ៤ ប្រចាំ​ស្រុក​ខ្មែរ ត្រូវ​ប្រកួត​​ពាន​រង្វាន់​មិត្តភាព​ដើម្បី​ជន​ភៀស​សឹក នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ ២០២៦ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ក្រុម​វិសាខា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ប្រកាស​ថា ក្រុមបាល់ទះ វិសាខា បញ្ជាការដ្ឋាន​អង្គរក្ស ក្រសួង​មហា​ផ្ទៃ និង​ក្រុម​​ស្នងការដ្ឋាន​រាជ​ធានី​ភ្នំពេញ ត្រូវ​ចូល​រួម​ប្រកួត​​ពាន​រង្វាន់​មិត្តភាព Wurkz ដើម្បី​ជន​ភៀសសឹក។ រូប​មន្ត​នៃ​ការ​ប្រកួត​គឺ​ក្រុម​ទាំង ៤ ត្រូវ​ចាប់​ឆ្នោត​ជ្រើស​រើស​ដៃ​គូ​ប្រកួត​​ជុំ​ទី១។ ក្រុម​ដែល​ឈ្នះ​ជុំ​ទី​១​ចំនួន ២ ក្រុម​ត្រូវ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ក្រុម​ដែល​ចាញ់​ត្រូវ​ប្រកួត​គ្នា​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣។

ក្រុម​ក្រសួង​មហា​ផ្ទៃ

កម្មវិធី​ប្រកួត​ដើម្បី​ជន​ភៀស​សឹក​នេះ​នៅ​មិន​ទាន់​​ប្រកាស​ព័ត៌មាន​លំអិត​យ៉ាង​ណា​នោះ​ទេ​សម្រាប់​​អ្នក​ចូល​រួម​ទស្សនា​ថា​តើ​​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​​ប្រជា​ពល​​រដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយ​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ​នៅ​តាម​​ខេត្ត​ព្រំ​ដែន។

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស

ទោះ​បី​ជា​យ៉ាង​ណា កម្មវិធី​ប្រកួត​នេះ​អាច​ចាត់​ទុក​ជា​ការ​ត្រៀម​ខ្លួន និង​កម្តៅ​សាច់​ដុំ​របស់​ក្រុម​​ដែល​​មាន​​កីឡាករ​អាច​ចូល​រួម​ប្រកួត​​កីឡា​បាល់ទះ​ថ្នាក់​ជាតិ ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ដែល​គ្រោង​ធ្វើ​នៅ​ខែ​កុម្ភៈ ដល់ ខែ​មីនា ឆ្នាំ ២០២៦។

អ្នក​គាំទ្រ​ដែល​ចូល​ចិត្ត​កីឡា​បាល់ទះ​នឹង​ទទួល​បាន​​អារម្មណ៍​សប្បាយ​រីក​រាយ​សម្រាប់​ការ​ប្រកួត​នេះ បន្ទាប់ពី​គ្មាន​ការ​ប្រកួត​​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ពោល​​គឺ​ចាប់​ទាំង​ពី​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ក្នុង​ពាន​រង្វាន់ SEA V. League កាល​ពី​ខែ​កក្កដា ឆ្នាំ ២០២៥។

ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ ២០២៥ មក ក្រុម​​​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​បាន​ត្រៀម​ខ្លួន​យ៉ាង​សកម្ម​ដើម្បី​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ នៅ​​ប្រទេស​ថៃ ប៉ុន្តែ​​ជា​អកុសល សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​ព្រំ​ដែន​ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាន​ដក​ខ្លួន​ពី​ការ​ប្រកួត គ្រប់​ប្រភេទ​កីឡា​ ក្នុង​នោះ​ក៏​មាន​កីឡា​បាល់ទះ​ផង​ដែរ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម