កីឡា
ព្រះខ័នរាជស្វាយរៀង ជាក្រុមជោគជ័យជាងគេក្នុងពានរង្វាន់សម្តេចតេជោ
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ត្រូវបានគេចាត់ទុកជាក្រុមជោគជ័យជាងគេបំផុតនៅក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពីក្រុមមានមូលដ្ឋាននៅខេត្ត ស្វាយរៀង មួយនេះធ្លាប់ឈ្នះជើងឯកច្រើនលើកជាងគេបំផុត។

ការប្រកួតពានរង្វាន់ពានសម្តេចតេជោថ្នាក់ជាតិ បានរៀបចំឡើងចំនួន ១៨ លើកហើយ ខណៈនៅរដូវកាល ២០២៥-២០២៦ គឺជាលើកទី ១៩។ បើក្រឡេកមើលអំពីប្រវត្តិក្រុមជោគជ័យជាងគេ នៅក្នុងពានរង្វាន់លំដាប់ទី ២ មួយនេះ គឺក្រុម ព្រះខ័នរាជស្វាយរៀង ធ្លាប់ឈានចូលដល់វគ្គផ្តាច់ព្រ័ត្ររហូតដល់ទៅ ១០ លើក ក្នុងនោះឈ្នះជើងឯកបានចំនួន ៥ លើក និងជើងឯករង ៥ លើក។

ការឈ្នះជើងឯកទាំង ៥ លើករបស់ ព្រះខ័នរាជស្វាយរៀង គឺនៅឆ្នាំ ២០១១, ២០១២, ២០១៥, ២០១៧ និងរដូវកាល ២០២៣-២០២៤។ ចំណែកការទទួលបានចំណាត់ថ្នាក់លេខ ២ គឺនៅឆ្នាំ ២០០៨, ២០១៦, ២០១៩, ២០២១ និងរដូវកាលមុន ២០២៤-២០២៥។
ផ្អែកតាមកំណត់ត្រាខាងលើ គឺគ្មានក្រុមណាមួយ មានប្រវត្តិឡើងវគ្គផ្តាច់ព្រ័ត្រ និងឈ្នះពានសម្តេចតេជោ ច្រើនជាង ព្រះខ័នរាជស្វាយរៀង នោះទេ។ តួយ៉ាងក្រុម ភ្នំពេញក្រោន ដែលស្ថិតនៅលេខ ២ ធ្លាប់ឈ្នះពាននេះបាន ៣ លើក ពីការឡើងវគ្គផ្តាច់ព្រ័ត្រសរុប ៥ លើក។

ចំណែកក្រុម កងយោធពលខេមរភូមិន្ទ ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្របាន ៤ លើក ឈ្នះជើងឯកបានចំនួន ៣ លើក។ ក្រុម វិសាខា ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្របាន ៣ លើក ឈ្នះជើងឯកបានទាំង ៣ លើក។ ណាហ្គាវើលដ៍ ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រចំនួន ៧ លើក ប៉ុន្តែពួកគេឈ្នះជើងឯកបានត្រឹមតែ ១ លើកប៉ុណ្ណោះ។ ដោយឡែកក្រុម ៣ ទៀតដូចជា ក្រសួងមហាផ្ទៃ (អឹមអូអាយ កំពង់ដេវ៉ា) បឹងកេត និង ខេមរាកីឡា ធ្លាប់ឈ្នះជើងឯក ១ លើកៗដូចគ្នា។
គួរឱ្យដឹងថា ការប្រកួតពានសម្តេចតេជោថ្នាក់ជាតិ លើកទី ១៩ រដូវកាល ២០២៥-២០២៦ សម្រាប់វគ្គ ១៦ ក្រុមចុងក្រោយបានធ្វើពិធីចាប់ឆ្នោតរួចរាល់ហើយ ដោយក្រុម ព្រះខ័នរាជស្វាយរៀង ត្រូវជួបជាមួយក្រុមខេត្តបាត់ដំបង យូណៃធីត។ ការប្រកួតទាំងមូល នឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែ មករា រហូតដល់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម


