កីឡា
កីឡាករ Marck Espejo គូប្រជែងថ្មីរបស់ វឿន វាសនា ធ្លាប់លេង ៧ ប្រទេសមុនទៅតៃវ៉ាន់
កីឡាករបាល់ទះជម្រើសជាតិហ្វីលីពីន Marck Espejo បានចូលរួមជាមួយក្លិប TSG Skyhawks នៃលីគបាល់ទះអាជីពតៃវ៉ាន់ ដែលបានក្លាយជាគូប្រជែងថ្មីមួយទៀតសម្រាប់ក្រុម Win Streak ដែលមានកីឡាករជម្រើសជាតិកម្ពុជា វឿន វាសនា។
ការចូលរួមជាមួយក្រុម TSG Skyhawks នៅលីគបាល់ទះអាជីពតៃវ៉ាន់មិនមែនជារឿងថ្មីសម្រាប់កីឡាករសញ្ជាតិហ្វីលីពីនរូបនេះទេក្នុងការចេញទៅលេងនៅក្រៅប្រទេស។ តាមពិតទៅរូបគេបានឆ្លងកាត់លេង ៧ ប្រទេសហើយគិតទាំងប្រទេសកំណើតរបស់ខ្លួន។

កីឡាករ Marck Espejo ដែលលេងក្នុងតំណែងវាយផ្តាច់ស្តាំ (Outside Hitter) អាយុ ២៨ ឆ្នាំ កម្ពស់ ១.៨៩ម៉ែត្របានចាប់ផ្តើមអាជីពដំបូងនៅក្លិប Cagayan Valley Rising Suns នៅឆ្នាំ ២០១៥ និងក្រុម Cignal HD Spikers រដូវកាល ២០១៨-១៩ និង ២០២២-២៣ នៅក្នុងប្រទេសកំណើតរបស់ខ្លួន។
បន្ទាប់មក រូបគេបានចេញក្រៅប្រទេសជាលើកដំបូងដោយបានចូលរួមជាមួយក្រុម Oita Miyoshi Wiesse Adler រដូវកាល ២០១៨-១៩ នៃលីគកម្រិតទី ២ របស់ប្រទេសជប៉ុន។ នៅរដូវកាល ២០១៩-២០ រូបគេបានចូលរួមជាមួយក្រុម Visakha នៃលីគថៃ ហើយរដូវកាល ២០២០-២១ ចូលរួមជាមួយក្រុម Bani Jamra របស់ប្រទេសឥណ្ឌូណេស៊ី។

នៅរដូវកាល ២០២១-២២ កីឡាករ Marck Espejo វិលត្រឡប់ទៅប្រទេសជប៉ុនវិញដោយបានចូលរួមជាមួយក្រុម FC Tokyo នៃលីគកំពូលជប៉ុន ហើយរដូវកាល ២០២៣-២៤ បានចូលរួមជាមួយក្រុម Incheon Korean Air Jambos នៃលីគកំពូលកូរ៉េខាងត្បូង។
នៅឆ្នាំ ២០២៤ រូបគេបានវិលត្រឡប់ទៅប្រទេសកំណើតវិញដោយបានចូលរួមជាមួយក្រុម Criss Cross King Crunchers ហើយវិលទៅចូលរួមជាមួយក្រុម Kubota Spears Osaka នៃលីគកំពូលជប៉ុន។ នៅខែមករា ឆ្នាំ ២០២៦ ក្រុម TSG Skyhawks បានប្រកាសជាផ្លូវការពីការនាំចូលកីឡាករ Marck Espejo សម្រាប់ការប្រជែងលីគបាល់ទះអាជីពតៃវ៉ាន់។
បច្ចុប្បន្ន ក្រុម TSG Skyhawks កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ២ នៃតារាងពិន្ទុលីគបាល់ទះអាជីពតៃវ៉ាន់ បន្ទាប់ពីឆ្លងកាត់ ៣០ ប្រកួត គឺឈ្នះ ១៨ និងចាញ់ ១២ រកបាន ៥១ពិន្ទុ។ ក្រុមនេះហើយដែលផ្តល់ឲ្យក្រុម Win Streak ស្គាល់បរាជ័យ ២ លើកនៅក្នុងរដូវកាលនេះ។
សូមបញ្ជាក់ថា កីឡាករ Marck Espejo ជាមិត្តរួមក្រុមជម្រើសជាតិហ្វីលីពីនជាមួយកីឡាករ Bryan Bagunas ដែលធ្លាប់ជាមិត្តរួមក្រុមរបស់កីឡាករកម្ពុជា វឿន វាសនា នៅក្រុម Win Streak៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


