Connect with us

កីឡា

ភ្នំពេញក្រោន បន្ត​ប៉ះ បឹងកេត ខណៈ ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ អង្គរថាយហ្គឺរ ថ្ងៃអាទិត្យនេះ

បានផុស

នៅ

ក្រោយ​អស់​ភារកិច្ច​ក្នុង​ពាន​រង្វាន់ AFC Challenge League ក្រុម​ភ្នំពេញ​ក្រោន ត្រូវ​​ផ្តោត​លើ​ពាន​រង្វាន់​ក្រុង​ស្រុក​។ នៅថ្ងៃ​អាទិត្យ​ ពួក​គេ ត្រូវ​ធ្វើ​ការ​ធ្ងន់​​ទៀត​នៅ​ពេល​បើក​ទ្វារ​ផ្ទះ​របស់​ខ្លួនទទួល បឹងកេត វេលាម៉ោង ៦ ល្ងាច​ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​២៣ វគ្គ Top 6 នៃ​លីគ​កំពូល​កម្ពុជា។

ក្រុម​ភ្នំពេញក្រោន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ​ក្រោន មាន​ស្ថានភាព​មិន​សូវ​ល្អ​ប្រសើរ​ទេ​សម្រាប់ ៥ ប្រកួត​ចុង​ក្រោយ។ ពួក​គេ​បាន​ស្មើ ២ និង​ចាញ់ ៣ គឺ ស្មើ អាយអេសអាយ ដង្កោសែនជ័យ ២-២ ក្នុង​ពាន​សម្តេចតេជោ, ស្មើ​អង្គរថាយហ្គឺរ ០-០, ចាញ់ អឹមអូអាយ កំពង់ដេវ៉ា ២-១ ក្នុង​ឡលីគ ហើយ ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ៤-១ និង​ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១ ទៀតក្នុង​ពាន​អាស៊ី។

ចំណែក បឹងកេត សម្រាប់ ៥ ប្រកួត​ចុង​ក្រោយ គឺ​ឈ្នះ ២ ស្មើ ២ និង​ចាញ់ ១ ក្នុងនោះ​ស្មើ វិសាខា ០-០, ស្មើ អង្គរថាយហ្គឺរ ១-១, ចាញ់ ណាហ្គាវើលដ៍ ២-០, ឈ្នះ ណាហ្គាវើលដ៍ ១-០ និង​ឈ្នះ កង​យោធពលខេមរភូមិន្ទ ២-០ ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ។

ក្រុម​បឹងកេត

បឹងកេត កំពុង​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ឡើង​វិញ ស្រប​ពេលខ្សែប្រយុទ្ធ​ឆ្នើម Cyrus Dehmie បាន​វិល​មក​កាន់​ទី​លាន​វិញ​ហើយ បន្ទាប់​ពី​របួស​ជា​ច្រើន​សប្តាហ៍​ ដូច្នេះ ភ្នំពេញ​ក្រោន ពិត​ជា​ធ្វើ​ការ​ធ្ងន់​ទៀត​នៅចុង​សប្តាហ៍នេះ។

ចំណែក ព្រះ​ខ័ន​រាជ​ស្វាយរៀង ក៏​មិន​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ​ដែរ​ដោយ​ត្រូវ​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ទទួល អង្គរថាយហ្គឺរ។ អង្គរថាយហ្គឺរ កំពុង​ពេញ​ល្អ​ ដោយ​​កម្រ​បាត់​បង់​ពិន្ទុ​មួយ​រយៈ​ពេល​ចុង​ក្រោយ។ ពួក​គេ​ បាន​ឈ្នះ​៣ និង​ស្មើ ២ សម្រាប់ ៥ ប្រកួត​ចុង​ក្រោយ​ គឺ ឈ្នះ ឡាយហ្វព្រះសីហនុ ៣-១, ឈ្នះ ភ្នំពេញក្រោន ៤-៣, ឈ្នះ កង​យោពល​ខេមរភូមិន្ទ ៧-១, ស្មើ ភ្នំពេញក្រោន ០-០ និង​ស្មើ បឹងកេត ១-១។

ក្រុម ព្រះខ័នរាជស្វាយរៀង

ចំពោះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង សម្រាប់ ៥ ប្រកួត​ចុង​ក្រោយ​គឺឈ្នះ ៣ ស្មើ ១ និង​ចាញ់ ១ ក្នុង​នោះ ចាញ់ គិរីវង់សុខសែន​ជ័យ ២-១ ក្នុង​ពាន​សម្តេច​តេជោ, ​ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ២-០ និង​ស្មើ ណាហ្គាវើលដ៍ ១-១ ក្នុង​លីគ ព្រម​ទាំង ឈ្នះ ភ្នំពេញក្រោន ៤-១ និង​ឈ្នះ ភ្នំពេញក្រោន ២-១ ក្នុង​ពាន​អាស៊ី។

ក្រុម​អង្គរថាយហ្គឺរ

ជំនួប​រវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង អង្គរថាយហ្គឺរ ពិត​ជា​គួរឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ថ្ងៃអាទិត្យ។ ជួប​គ្នា ២ លើក​ក្នុង​លីគរដូវ​កាល​នេះ គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ៣-០ ក្នុង​ជើង​ទី១ និង​ឈ្នះ ៣-១ ក្នុង​ជើង​ទី​២។  

ក្រុម​ណាហ្គាវើលដ៍

មួយគូ​ទៀត​ជា​ការ​ជួប​គ្នា​រវាង អឹមអូអាយ កំពង់ដេវ៉ា និង ណាហ្គាវើលដ៍ នៅ​កីឡដ្ឋាន​វិសាខា។ គូ​នេះក៏​មិន​អាច​រំលង​បាន​ដែរ។ កំពង់ដេវ៉ា ទើប​តែ​ឈ្នះ ភ្នំពេញ​ក្រោន ២-១ ខណៈ ណាហ្គាវើលដ៍​ ទើប​តែ​ចាញ់ វិសាខា ៤-០ ក្នុង​ពាន​សម្តេច​តេជោ។ លទ្ធផល​យ៉ាង​ណា រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​​ដែល​ទាំង​ ៣ គូ លេង​ម៉ោង ៦ ល្ងាច​ដូចគ្នា៕

ក្រុម អឹមអូអាយ កំពង់ដេវ៉ា
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង vs អង្គរថាយហ្គឺរ
  • ភ្នំពេញក្រោន vs បឹងកេត
  • អឹមអូអាយ កំពង់ដេវ៉ា vs ណាហ្គាវើលដ៍

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម