កីឡា
វឿន វាសនា កំពុងឆ្ពោះទៅរកការឈ្នះពានឯកត្តជន ៣ ម្នាក់ឯងទៀតនៅលីគតៃវ៉ាន់រដូវកាលនេះ
កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak កំពុងឆ្ពោះទៅរកវិថីអាចឈ្នះពានឯកត្តជន ៣ ម្នាក់ឯងទៀតនៅក្នុងលីគបាល់ទះអាជីពតៃវ៉ាន់ រដូវកាល ២០២៥-២០២៦ បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពនៅទីនោះល្អខ្លាំងសឹងមិននឹកស្មានដល់។

នៅរដូវកាល ២០២៥-២០២៦ វឿន វាសនា បាននឹងកំពុងក្លាយជាកីឡាករដ៏សំខាន់របស់ក្រុម Win Streak។ ថ្មីៗនេះកីឡាករកូនខ្មែរអ្នកខេត្ត បាត់ដំបង ទើបតែជួយឱ្យក្រុមរបស់គេ ឈ្នះជើងឯកពានលីគរដូវកាលធម្មតា ឬលីគដំណាក់កាលដំបូង (Regular-Season)។
ដ្បិតការប្រកួតលីគជុំដំបូងនេះនៅសល់ ៨ ក្រុមទៀត ប៉ុន្តែក្រុម Win Streak បានកក់ជើងឯកលីគដំណាក់កាលដំបូងរួចរាល់ ដោយសារបច្ចុប្បន្ន ពួកគេបាននាំមុខក្រុមលេខ ២ TSG Sky Hawks ដល់ទៅ ៧៥ ពិន្ទុ។ តាមរយៈលទ្ធផលនេះ ក្រុម Win Streak ក៏បានកក់កៅអីរួចរាល់ផងដែរ ក្នុងនាមជាក្រុមលេខ ១ ដើម្បីឡើងទៅប្រកួតជម្រុះ playoff ប្រជែងជើងឯកលីគ តៃវ៉ាន់ នៅជុំផ្តាច់ព្រ័ត្រ។

ទោះបីជាការប្រកួតប្រជែងក្នុងលីគទាំងមូលមិនទាន់បញ្ចប់ក៏ដោយ ក៏ វឿន វាសនា ត្រូវបានគេមើលឃើញ ថា អាចឈ្នះពានឯកត្តជន ៣ ម្នាក់ឯងជាថ្មីម្តងទៀតនៅពេលបញ្ចប់រដូវកាល។ កីឡាករជម្រើសជាតិកម្ពុជា ទំនងនឹងអាចក្រសោបបានពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ (MVP) ដោយសារបច្ចុប្បន្ន រូបគេកំពុងក្លាយជាកីឡាករលេចធ្លោជាងគេប្រចាំលីគ និងកំពុងជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួតច្រើនជាងគេផងដែរ ពោលគឺចំនួន ១៥ លើក (គិតត្រឹមសប្តាហ៍ទី ២១)។
កីឡាករវ័យ ២៤ ឆ្នាំ កម្ពស់ ១.៩៦ ម៉ែត្រ ទំនងនឹងឈ្នះពានកីឡាកររកបានពិន្ទុច្រើនជាងគេផងដែរ ព្រោះ វាសនា បច្ចុប្បន្នមានពិន្ទុច្រើនជាងគេរហូតដល់ទៅ ៨៣៨ ពិន្ទុ ដោយវ៉ាអ្នកលេខ ២ កីឡាករ Tsung-Hsuau Wu ១៦៦ ពិន្ទុ។ ជាមួយគ្នានេះ វាសនា ក៏អាចឈ្នះពានស្មាត់ស្តាំវាយផ្តាច់ល្អបំផុតផងដែរ ដោយសារតំណែងនេះ មិនទាន់មាននរណាវ៉ាដាច់រូបគេនៅឡើយទេ។

គួរបញ្ជាក់ ថា កាលពីរដូវកាល ២០២៤-២០២៥ វឿន វាសនា បានឈ្នះពានឯកត្តជន ៣ ម្នាក់ឯងរួចម្តងហើយ បន្ទាប់ពីជួយឱ្យក្រុម Win Streak ឈ្នះជើងឯកលីគបាល់ទះ តៃវ៉ាន់ ក្នុងនោះមានពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ ពានកីឡាកររកបានពិន្ទុច្រើនជាងគេ និងពានស្មាត់ស្តាំវាយផ្តាច់ល្អបំផុត៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


