Connect with us

កីឡា

បឹងកេត ស្វែង​រក​កំណត់​ត្រា​ឈ្នះ​ដំបូង លើ អង្គរថាយហ្គឺរ ក្នុង​ជំនួបទី​៤រដូវ​កាល​នេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ បឹងកេត បាន​ធ្វើ​ដំណើរ​ទៅ​ជួប អង្គរថាយហ្គឺរ វេលា​ម៉ោង ៦ ល្ងាច ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មេសា ឆ្នាំ ២០២៦ នៅ​កីឡដ្ឋានអគ្គីហ៊ីរ៉ូកាតុ សម្រាប់​ការ​ប្រកួត​ជើង​ទី​២ វគ្គក្រុម​លំដាប់​កំពូល ៦ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​ ៤ នៅ​​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល​នេះ។ បឹងកេត ធ្វើ​មិន​សូវ​បាន​ល្អ​ទេ​រាល់​ពេល​ជួប​ អង្គរថាយហ្គឺរ ទាំង​ការ​ប្រកួត​ក្នុង​ដី​របស់​ខ្លួន និង​ក្រៅ​ដី។ ជួប​គ្នា ៣ លើក​កន្លង​មក បឹងកេត មិន​ទាន់​ស្គាល់​ជ័យជម្នះ​លើ​ អង្គរថាយហ្គឺរ ​សោះ។ ជើង​ទី១ ក្នុង​ជុំ​ទី​១ បឹងកេត បានចាញ់ អង្គរថាយហ្គឺរ ដោយ​លទ្ធផល​ត​ដៃមិច​រួច ៣-០ នៅ​ទឹក​ដី​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ ២០២៥។

នៅ​ជើង​ទី​២ ក្នុង​ជុំ​ទី​១ អង្គរថាយហ្គឺរ យក​បាន ៣ ពិន្ទុ​ទៀត​តាម​រយៈ​ជ័យជម្នះ ១-០ នៅ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ ២០២៦។ ឈាន​ចូល​ជុំ​ទី​២ វគ្គ Top 6 ជើង​ទី​១ ក្រុម​ទាំង​ពីរ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ១-១ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ហើយ​ជើង​ទី​២ បឹងកេត ត្រូវ​ជម្រុះ​បញ្ជី​ឲ្យ​ដាច់​ស្រឡះ និង​ស្វែង​រក​ឲ្យ​បាន​ជ័យជម្នះ​លើក​ដំបូង​នៅ​ក្នុង​រដូវ​កាល​នេះ។

ក្រុម​ទាំង​ពីរ​មា ៤៤ ពិន្ទុ​ស្មើ​គ្នា ប៉ុន្តែ​ អង្គរថាយហ្គឺរ ឈរ​លេខ ៣ នៅ​ពី​លើ បន្ទាប់​ពី​ឈ្នះ ១៣ ស្មើ ៥ និង​ចាញ់ ៨ ខណៈ បឹងកេត ស្ថិត​នៅ​លេខ ៤ ពី​ការឈ្នះ ១២ ស្មើ ៨ និង ចាញ់ ៦។ ក្រុម​ទាំង​ពីរ​​នៅ​មាន​ឱកាស​ប្រជែង​យក​ចំណាត់​ថ្នាក់​លេខ ២ ជា​មួយ ភ្នំពេញ​ក្រោន ដូច​គ្នា ដើម្បី​កន្លះ​កៅអី​សម្រាប់​ពាន​រង្វាន់​អាស៊ី​កម្រិត​ទី​២ AFC Champions League Two។

ទោះ​បី​ជា​យ៉ាង​ណា ភ្នំពេញ​ក្រោន មាន​ភាគ​រយ​ខ្ពស់​ជាង​គេ​ក្នុង​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ដោយសារ​ពួក​គេ​មាន ៥០ ពិន្ទុ កំពុងស្ថិត​នៅ​លេខ ២ ស្រាប់ ដែល​នាំ មុខ​ដល់​ទៅ ៦ ពិន្ទុ ខណៈ​ការ​ប្រកួត​នៅ​សល់​តែ ៤ ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល​នេះ។

សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា នេះ​ដែរ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល ណាហ្គាវើលដ៍ នៅ​​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ហើយ ភ្នំពេញ​ក្រោន ប្រកួត​ជា​មួយ អឹមអូអាយ កំពង់ដេវ៉ា នៅ​កីឡដ្ឋាន​វិសាខា ដែល​ការ​ប្រកួត​ធ្វើ​វេលា​ម៉ោង ៦ ល្ងាច​ដូច​គ្នា។

ស្ថិតិ​ជួប​គ្នា រវាង អង្គរថាយហ្គឺរ និង បឹងកេត រដូវ​កាល​នេះ

  • អង្គរថាយហ្គឺរ ៣-០ បឹងកេត ទី​៥ តុលា ២០២៥
  • បឹងកេត ០-១ អង្គរថាយហ្គឺរ ទី​២៥ មករា ២០២៦
  • បឹងកេត ១-១ អង្គរថាយហ្គឺរ ទី​៨ មីនា ២០២៦
  • អង្គរថាយហ្គឺរ vs បឹកតេ ទី​២៥ មេសា ២០២៦?

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម