គ្រូបង្វឹករបស់ក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង លោកសំ វ៉ាន់ដេត បានសម្លឹងឃើញក្រុមបាល់ទាត់នារីចំនួន ៣ នឹងក្លាយយជាឧបសគ្គធំសម្រាប់ក្រុមនារី ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតប្រជែងជើងឯកលីគកំពូលនារី កម្ពុជា ឆ្នាំ ២០២៦ នេះ។
គ្រូបង្វឹករបស់ក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង លោកសំ វ៉ាន់ដេត ជឿជាក់យ៉ាងមុតមាំលើក្រុមរបស់លោកនឹងអាចដណ្តើមបាននូវជើងឯកក្របខណ្ឌលីគកំពូលនារី កម្ពុជា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីលោកមើលឃើញពីក្រុមទាំងមូល កំពុងតែមានសក្តានុពលខ្លាំង ទាំងសមាសភាពកីឡាការិនីជាតិ និងអន្តរជាតិ។