Connect with us

កីឡា

ហុក​ គីមហាន​ បាន​ចាប់​អាជីព​ជា​កីឡាករ​បាល់ទះ​ដោយ​សារ​មាន​កម្ពស់​ខ្ពស់​ល្អ​ហាត់​ដំបូង​នៅ​ស្នងការ​ខេត្ត​បាត់ដំបង​

បានផុស

នៅ

ដៃ​ប៉ះសេ​ទី២​ របស់​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ហុក​ គីមហាន​ បាន​ចូល​ជា​កីឡាករ​អាជីព​នេះ​ដោយ​សារ​រូប​គេ​មាន​កម្ពស់​ខ្ពស់​ល្អ​ និង​មើល​ឃើញ​អាច​រីកចម្រើន​បាន​ទើប​ទទួល​ឱកាស​បាន​ចូល​ហ្វឹកហាត់​ក្លឹប​ដំបូង​គឺ​ស្នងការ​ខេត្ត​បាត់ដំបង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ហុក​ គីមហាន និង​មិត្តភ័ត្រ

កីឡាករ​ ហុក​ គីមហាន​ ដៃ​ប៉ះសេ​ទី២ ​របស់​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ រូប​គេ​គ្រាន់​តែ​ជា​ក្មេង​ម្នាក់​លេង​បាល់​តាម​ភូមិ​ម្នាក់​នោះ​ទេ​នៅ​ឯ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង។​ លេង​បាល់​ដំបូង​ជា​ស្មាត់​តាម​ភូមិ​លេង​កម្សាន្ត​សប្បាយ​មិន​​មែនជាអ្នក​ល្បីឈ្មោះ​ ឬ​លេចធ្លោ​ដូចអ្នក​ផ្សេងៗ​នោះ​ឡើយ។​

ដៃ​ប៉ះសេ​ខាង​លើ​នេះ​ប្រាប់​ទៀត​ថា​ អំឡុង​ឆ្នាំ​២០២២​ នោះ​រូប​គេ​មាន​កម្ពស់​ ១.៨៧​ Cm​ ទៅ​ហើយ​ ដូច្នេះ​ដោយ​សារ​មាន​កម្ពស់​ខ្ពស់​ល្អ​ទើប​បងប្រុស​របស់​ខ្លួន​នាំ​ទៅ​ចូល​ហ្វឹកហាត់​ក្លឹបបាល់ទះ​ស្នងការ​ខេត្ត​បាត់ដំបង។​ ការ​ហ្វឹកហាត់​នៅ​ទីនោះ​បាន​ប្រហែល​ ៣​ខែ​ប៉ុណ្ណោះ​រូប​គេ​ក៏​មាន​ឱកាស​មក​តេស្ត​សមត្ថភាព​នៅ​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​រយៈ​ ៦​ខែ​ និង​បាន​ជាប់​ជា​កីឡាករ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។​

កីឡាករ​ ហុក​ គីមហាន

អ្នក​ដើម​កំណើត​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​បន្ថែម​ទៀត​ថា​ មុន​ដំបូង​គឺ​រូប​គេ​លេង​ជា​តំណែង​ស្មាត់​នោះ​ទេ​ ប៉ុន្តែ​ក្រោយ​ចូល​ហ្វឹកហាត់​នៅ​មហាផ្ទៃ​នេះ​មក​គ្រូ​មើល​ឃើញ​ថា​ខ្លួន​មាន​ទេពកោសល្យ​ខាង​ប៉ះសេ​ជាង​ក៏​សម្រេច​ឲ្យ​ចាប់​យក​តួនាទី​រហូត​តែ​ម្ដង​ទៅ។​

កីឡាករ​ ហុក​ គីមហាន

រំលឹក​ដែរ​ថា​ ហុក​ គីមហាន​ ជា​អតីត​កីឡាករ​ម្នាក់​ហ្វឹកហាត់​នៅ​ក្លឹបបាល់​ទះ​ស្នងការ​ខេត្ត​បាត់ដំបង។​ រូប​គេ​បច្ចុប្បន្ន​ជា​ដៃ​ប៉ះ​សេ​ទី២​ បន្ទាប់​ពី​កីឡាករ​ កែវ​ ស្រេងលីហួរ​ នៃ​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ។​ គីមហាន​ និង​សិស្សច្បង​ក្នុង​ក្លឹប​កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​ត្រៀម​ចូលរួម​ប្រកួត​ពាន​រង្វាន់​តេជោ​លីគ​ ឆ្នាំ​២០២៦​ ខែ​ក្រោយ​នេះ៕​

កីឡាករ​ ហុក​ គីមហាន

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម