កីឡា
ពេជ្រ សម្បត្តិ បច្ចុប្បន្នជាកីឡាករជោគជ័យជាងគេបំផុតលើវិស័យប្រដាល់គុនខ្មែរ
ជើងខ្លាំងប្រចាំក្លឹបពេជ្រសុផាន់គុនខ្មែរគឺកីឡាករ ពេជ្រ សម្បត្តិ បច្ចុប្បន្នឈរជើងជាកីឡាករជោគជ័យជាងគេបំផុតហើយលើវិស័យកីឡាមួយនេះបន្ទាប់ពីឈ្នះខ្សែក្រវាត់ជាបន្តបន្ទាប់ និងក្រសោបប្រាក់រង្វាន់ម៉ឺនៗដុល្លារទាំងការប្រកួតក្នុងស្រុក និងក្រៅប្រទេស។

រូបភាពផេកលោក ពេជ្រ សុផាន់
វាជាការពិត និងមិនអាចប្រកែកបានចំពោះភាពជោគជ័យ និងសមិទ្ធផលយ៉ាងច្រើននាពេលកន្លងមករបស់ជើងខ្លាំង ពេជ្រ សម្បត្តិ ក្នុងការប្រកួតរបស់គេ។ តាមរយៈជ័យជម្នះលើសមរភូមិជាច្រើនរាប់ពីការប្រកួតការពារខ្សែក្រវាត់ ការប្រកួតដណ្ដើមកំប៉ុងមាស ការប្រកួតដណ្ដើមខ្សែក្រវាត់ និងការប្រកួតផ្សព្វផ្សាយគុនខ្មែរនៅឯក្រៅប្រទេសបានធ្វើឲ្យរូបគេមានកេរ្តិ៍ឈ្មោះកាន់តែល្បីឡើងៗពីមួយប្រកួតទៅមួយប្រកួត។

កីឡាករ ពេជ្រ សម្បត្តិ
ទន្ទឹមនិងជ័យជម្នះជាច្រើននេះ ពេជ្រ សម្បត្តិ ក៏ជាកីឡាករក្រសោបប្រាក់រង្វាន់បានច្រើនផងដែរ។ ក្នុងមួយប្រកួតរបស់កីឡាករដើមកំណើតពីខេត្តកំពង់ស្ពឺរូបនេះត្រូវបានគេដឹងថាបានមិនតិចជាង ៣០០០-៤០០០ដុល្លារនោះឡើយនេះមិនរាប់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម។ ជាក់ស្ដែងដូចមួយប្រកួតចុងក្រោយរបស់គេនៅលើសង្វៀនថោន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នេះបានឈ្នះខ្សែក្រវាត់ ១គ្រឿងហើយអមដោយប្រាក់រង្វាន់ ១ម៉ឺនដុល្លារថែមទៀត។

កីឡាករ ពេជ្រ សម្បត្តិ
តាមរយៈការប្រកួតមិនចាញ់សោះមួយរយៈពេលចុងក្រោយនេះដូចជាការសំបូរទីផ្សារប្រកួតមិនដាច់តាមបណ្ដាស្ថានីយទូរទស្សន៍ផ្សេងៗក្នុងស្រុក និងឱកាសចេញទៅប្រកួតឯក្រៅប្រទេសជាច្រើនកម្មវិធីបន្តបន្ទាប់ និងរួមទាំងការស្រឡាញ់គាំទ្រពីសំណាក់មហាជនមានកាន់តែច្រើនធ្វើឲ្យ ពេជ្រ សម្បត្តិ ចាត់ចូលជាកីឡាករម្នាក់ដែលជោគជ័យជាងគេបំផុតនាពេលបច្ចុប្បន្ននេះ។

កីឡាករ ពេជ្រ សម្បត្តិ
កីឡាករក្នុងស្រុកមួយចំនួនមិនថាទម្ងន់ស្រាលទម្ងន់ធ្ងន់ និងទាំងចាស់-ថ្មី នោះទេគឺមិនទាន់អាចក្រសោបភាពជោគជ័យបានដូចជា សម្បត្តិ នាពេលឥលូវនេះនោះឡើយ។ ព្រោះពួកគេមានឈ្នះមានចាញ់ក្នុងការប្រកួត និងមានសូវមានទីផ្សារប្រកួតបានច្រើនដូចកូនសិស្សលោក ពេជ្រសុផាន់ ម្នាក់នេះឡើយ។ មួយវិញទៀតកីឡាករដែលជាជើងខ្លាំងពីមុនមកហាក់ធ្លាក់ប្រជាប្រិយភាព ឬការគាំទ្រផងដែរបន្ទាប់ពីចាញ់ការប្រកួតធំៗ ធ្លាក់ចុះសមត្ថភាពប្រកួត និងមានបញ្ហាផ្ទាល់ខ្លួនផ្សេងៗប៉ះពាល់កិត្តិយសជាដើម។

បញ្ជាក់ដែរថា បច្ចុប្បន្ននេះ ពេជ្រ សម្បត្តិ ជាកីឡាករគុនខ្មែរម្នាក់ដែលមានជីវភាពរស់នៅធូរធាមានផ្ទះផ្ទាល់ខ្លួន មានឡាន មានម៉ូតូ និងមានលទ្ធភាពអាចជួយក្រុមគ្រួសារ និងជួយដល់ការងារសប្បុរសធម៌ខ្លះៗទៀតផងដូចធ្លាប់បានធ្វើកន្លងមកនៅឯស្រុកកំណើត៕



កីឡាករ ពេជ្រ សម្បត្តិ
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្ដេច ទៀ បាញ់ ថាការប្រើយន្តការដោះស្រាយដោយសន្ដិវិធីជាមួយថៃគឺជាមធ្យោបាយដែលត្រឹមត្រូវ


