Connect with us

កីឡា

ងាយៗ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ វិសាខា​ និង​ បញ្ជាការដ្ឋានអង្គរក្ស​ យក​ឈ្នះ​ដៃគូ​ ៣-០​ ដូច​គ្នា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រតេជោលីគ​

បានផុស

នៅ

ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ តេជោលីគ​ បាន​បញ្ចប់​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ នេះ​ដោយ​ក្រុម​ខ្លាំង​ទាំង​ពីរ​ចំណាយ​ពេល​ត្រឹម​ ៣សិត​ដូច​គ្នា​យក​ឈ្នះ​ដៃគូ​ វិសាខា​ ​ឈ្នះ​ ស្នងការរាជធានីភ្នំពេញ​ ៣-០​ ស្រប​ពេល ​បញ្ជាការដ្ឋាន​អង្គរក្ស​ ឈ្នះ ​ស្នងការ​ខេត្ត​ស្វាយរៀង​ ៣-០ ​ដូច​គ្នា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលការប្រកួត​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ការ​ប្រកួត​ដែល​អ្នក​គាំទ្រ​វិស័យ​បាល់ទះ​នៅ​កម្ពុជា​ទន្ទឹង​រង់ចាំ​ទស្សនា​នោះ​គឺ​មិន​បាន​ចំណាយ​ពេល​ច្រើន​សិត​នោះ​ឡើយ​ ពោល​ចាញ់-ឈ្នះ​ គ្នា​លឿន​តែ​ម្ដង។​ គូ​ទី១​ ដែល​លេង​នៅ​ម៉ោង​ ៣រសៀល​នោះ​គឺ ​សមាគម​បាល់ទះ​វិសាខា​ យក​ឈ្នះ​លើ ​ក្រុម​ស្នងការ​រាជធានីភ្នំពេញ​ ៣-០​ សិត​ គឺ​ ២៥-១៩, ២៥-១៥, ១៤។​

ចំណែក​គូ​ទី២​ លេង​នៅ​ម៉ោង​ ៥ល្ងាច​នោះ​វិញ​គឺ​ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ យក​ឈ្នះ​លើ​ ក្រុម​ស្នងការ​ខេត្ត​ស្វាយរៀង​ ៣-០​ សិត​ គឺ​ ២៥-២៣, ២៥-២៣,២៥-១២។​

ក្រុមវិសាខា

ដូច្នេះ​ក្រុម​ខ្លាំង​ទាំង​ពីរ​រួម​មាន​ សមាគមបាល់ទះ​វិសាខា​ និង​ បញ្ជាការដ្ឋាន​អង្គក្ស​ នឹង​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​តេជោលីគ​ រដូវកាល​ទី៣​ ឆ្នាំ​២០២៦​ នេះ​នៅ​ថ្ងៃ​ទី៣​ ខែ​កក្កដា​ ស្អែក​នេះ។​ ចំណែក​ក្រុម​ដណ្ដើម​លេខ៣​ គឺ​ក្រុម​ស្នងការរាជធានីភ្នំពេញ​ ត្រូវ​ប៉ះ​ស្នងការខេត្ត​ស្វាយរៀង។​ កុំ​ភ្លេច​តាមដាន​ទស្សនា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​អស់​គ្នា​ថា​ក្រុម​ខ្លាំង​ទាំង​ពីរ​មួយ​ណា​នឹង​ឈ្នះ​ពាន​តេជោលីគ​ រដូវកាល​ទី៣​ នេះ៕​

ក្រុម​បញ្ជាការដ្ឋានអង្គរក្ស

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម