Connect with us

កីឡា

កីឡាករ​ ផុល​ រតនៈ ខំប្រឹង​ហ្វឹកហាត់​ជា​ប្រចាំ​ និង​រស់នៅ​មិន​បានដិតដល់​ជា​មួយ​គ្រួសារ​ព្រោះ​ចង់​ឈ្នះ​ពាន​តេជោលីគ​

បានផុស

នៅ

កីឡាករ​ ផុល​ រតនៈ​ ថា​មិន​មែន​តែ​រូប​គេ​តែ​ម្នាក់​នោះ​ទេ​ ពោល​ក្រុម​ទាំង​មូល​គឺ​សុទ្ធតែ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ខ្លាំង​ និង​នៅ​ឆ្ងាយ​ពី​ផ្ទះ​ ប្រពន្ធ​កូន​ ដើម្បី​ចង់​ឈ្នះ​ពាន​រង្វាន់​តេជោលីគ​ រដូវកាល​ទី៣​ ឆ្នាំ​២០២៦ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ផុល រតនៈ

ផុល​ រតនៈ​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​អរគុណ​ជា​ខ្លាំង​ចំពោះ​ភរិយា​ដែល​បាន​យល់​ទំហំ​ចិត្ត​ និង​ការ​លៈបង់​របស់​ប្ដី​ដើម្បី​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​នៅ​តេជោលីគ​ រដូវកាល​ទី៣​ ឆ្នាំ​២០២៦​ នេះ​តែ​ម្ដង។​ បើ​ទោះ​ជា​ត្រូវ​ហ្វឹកហាត់​ច្រើន​ និងរស់​នៅ​មិន​បាន​ដិតដល់​ជា​មួយ​ប្រពន្ធ​កូន​យ៉ាងណា​ក្ដី​ ប៉ុន្តែ​ភរិយា​របស់​ខ្លួន​តែងតែ​យោគយល់​ និង​លើក​ទឹកចិត្ត​ខ្លួន​មក​វិញ។​

កីឡាករ​ជំនាញ​បាល់​ដេញ​រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​ការ​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​រហូត​ដល់​ទៅ​ពីរ​ឆ្នាំ​ជាប់​គ្នា​មក​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​មាន​ចិត្ត​ចង់​ឈ្នះ​ពាន​នៅ​រដូវកាល​នេះ​ជា​ខ្លាំង។​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ល្ងាច​នេះ​រូប​គេ​នឹង​ប្ដូរផ្ដាច់​គ្រប់​យ៉ាងណា​ហើយ​ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​ឲ្យ​បាន​។​

រតនៈ និងគ្រួសារ

បញ្ជាក់​ដែរ​ថា​ ផុល​ រតនៈ​ ជា​កីឡាករ​ចាស់​វស្សា​មួយ​រូប​របស់​សមាគម​បាល់ទះ​វិសាខា។​ រូប​គេ​បច្ចុប្បន្ន​នេះ​គឺ​មាន​ភរិយា​ និង​មាន​កូន​ប្រុស​ម្នាក់​ផង​ដែរ។​ នៅ​ថ្ងៃ​នេះរូប​គេ​នឹង​ត្រូវ​ចូលរួម​ជួយ​ក្រុម​ដើម្បី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​តេជោលីគ​ រដូវកាល​ទី៣​ ឆ្នាំ​២០២៦​ ជា​មួយ​ក្រុម​ខ្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស វេលា​ម៉ោង​ ៦ល្ងាច​៕​

រតនៈ និងគ្រួសារ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម