Connect with us

កីឡា

គ្រូ​បង្វឹក​បញ្ជាការដ្ឋាន​អង្គរក្ស​ សរសើរ​បរទេស​របស់​វិសាខា​លេង​ល្អ​ និង​លេង​ឆាប់​ត្រូវ​គ្នា​នៅ​តេជោលីគ​នេះ

បានផុស

នៅ

គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​គឺ​លោក​ Indra ​បាន​សរសើរ​កីឡាករ​បរទេស​របស់​ក្រុម​វិសាខា​គឺ​មាន​សមត្ថភាព​ល្អៗ​ថែម​ទាំង​លេង​ឆាប់​​ស៊ីសង្វាក់​គ្នា​ទៀត​ផង​ត្រឹម​រយៈពេល​ខ្លី​នេះ​ក្នុង​ការ​ប្រកួត​តេជោលីគ​ រដូវកាល​ទី៣​ ឆ្នាំ​២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករបរទេសរបស់វិសាខា

ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក​ Indra បាន​ឲ្យ​ដឹង​ថា​ ក្នុង​ជំនួប​នៅ​ជុំ​ទី២​ ជា​មួយ​វិសាខា​កន្លង​ទៅ​នេះ​គឺ​ក្រុម​របស់​លោក​ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ឡើយ។​ លោក​នឹង​យក​នូវ​កំហុសឆ្គង់​កាល​ពី​ជំនួប​មុនៗ​នោះ​មកកែប្រែ​ឡើង​វិញ​ដើម្បី​ឲ្យ​ក្រុម​ធ្វើ​បាន​ល្អ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។​

គ្រូ​បង្វឹក​ជនជាតិ​ឥណ្ឌូណេស៊ី​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ តាម​អ្វី​ដែល​លោក​មើល​ឃើញ​ចំពោះ​វិសាខា​នោះ​គឺ​ក្រុម​វិសាខា​​មាន​កីឡាករ​បរទេស​ដែល​មាន​សមត្ថភាព​ល្អៗ​ និង​អាច​លេង​ឆាប់​យល់​ចិត្ត​ទៀត​ផង​ក្នុង​រយៈពេល​ដ៏​ខ្លី​បែប​នេះ។​

លោក​ Indra

ចំពោះ​ការ​ដាក់​ក្ដី​សង្ឃឺម​ប៉ុន្មាន​ភាគ​រយ​លើក​ពាន​នៅ​ថ្ងៃ​ស្អែក​នេះ​លោក​ Indra ​ថា​មិន​ហ៊ាន​និយាយ​នោះ​ទេ​ ប៉ុន្តែ​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។​ លោក​នឹង​ប្រាប់​ឲ្យ​កីឡាករ​គ្រប់​គ្នា​ទទួល​ខុសត្រូវ​លើ​បច្ចេកទេស​រៀងខ្លួន​ឲ្យ​បាន​ល្អ​បំផុត​ និង​ប្ដេជ្ញា​ខំប្រឹង​ទាំង​អស់​គ្នា​ដើម្បី​ក្រុម​ ដើម្បី​អ្នក​គាំទ្រ​អង្គរក្ស។​

វឿន​ វាសនា​ និង​បរទេស​របស់វិសាខា

បញ្ជាក់​ដែរ​ថា​ ក្រុម​ខ្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស​ បាន​ឈ្នះ​តេជោលីគ​ ចំនួន​ពីរ​លើក​មក​ហើយ​គឺ​រដូវកាល​ទី១​ និង​រដូវកាល​ទី២ ។​ ដូច្នេះ​ប្រសិនបើ ​អង្គរក្ស​ ឈ្នះ​ម្ដង​ទៀត​នៅ​រដូវកាល​ទី៣​ នេះ​មាន​ន័យ​ថា​ក្លឹប​អាច​យក​ពាន​តេជោលីគ​ដាច់​តែ​ម្ដង។​ វគ្គ​ផ្ដាច់ព្រ័ត្រ​រដូវកាល​ទី៣​ នេះ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ចំពោះ​ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស។​ ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៣​ ខែ​កក្ដដា​ ឆ្នាំ​២០២៦​ ស្អែក​នេះ​ហើយ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម