កីឡា
ផុល រតនៈ៖ យើងឈឺចាប់ពីរដងមកហើយផ្ដាច់ព្រ័ត្រលើកនេះខ្ញុំនឹងប្ដូរផ្ដាច់គ្រប់យ៉ាងដើម្បីដណ្ដើមយកជ័យជម្នះ
កីឡាករជំនាញបាល់ដេញរបស់វិសាខា គឺ ផុល រតនៈ ថារូបគេឈឺចាប់ចំនួនពីរដងមកហើយក្នុងវគ្គផ្ដាច់ព្រ័ត្រតេជោលីគកន្លងទៅនេះ ដូច្នេះស្អែកប្ដេជ្ញាចិត្តនឹងខំប្រឹងប្រែងប្ដូរផ្ដាច់តែម្ដងដើម្បីដណ្ដើមយកជ័យជម្នះក្នុងរដូវកាលទី៣ ឆ្នាំ២០២៦។

កីឡាករ ផុល រតនៈ
កីឡាករ ផុល រតនៈ បានឲ្យដឹងថា សប្បាយចិត្តដែលវិសាខាបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកទី៣ ឆ្នាំ២០២៦ នេះ។ ដូចបានដឹងស្រាប់ហើយក្រុមរបស់ខ្លួនបានរងបរាជ័យ និងមានការឈឺចាប់ចំនួនពីរដងរួចហើយនៅវគ្គផ្ដាច់ព្រ័ត្រឆ្នាំមុនៗ។
អ្នកជំនាញបាល់ដេញរូបនេះបន្តទៀតថា ការប្រកួតស្អែកនេះសង្ឃឹមសមាជិកក្រុមទាំងអស់សហការគ្នាបានល្អដើម្បីអាចដណ្ដើមយកជ័យជម្នះមកវិញក្នុងវគ្គផ្ដាច់ព្រ័ត្រ។ នៅឆ្នាំនេះគឺអាចលេងគ្នាបានហើយ ព្រោះវិសាខាមានកម្លាំងបរទេស និង វឿន វាសនា មកជួយក្រុមបានច្រើន។ រូបគេប្ដេជ្ញាចិត្តនឹងខំប្រឹងប្រែងប្ដូរផ្ដាច់បំផុតដើម្បីដណ្ដើមយកជ័យជម្នះជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្សនៅថ្ងៃស្អែកនេះ។

កម្មវិធីប្រកួតស្អែកនេះ
បញ្ជាក់ដែរថា សមាគមបាល់ទះវិសាខារបស់ ផុល រតនៈ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ ទៀតហើយបន្ទាប់ពីយកឈ្នះលើក្រុមស្នងការរាជធានីភ្នំពេញ ដោយលទ្ធផល ៣-០ នៅរសៀលថ្ងៃទី១ កក្ដដា ម្សិលមិញនេះ។ វិសាខា បានត្រឹមជើងឯករងចំនួនពីរឆ្នាំជាប់គ្នាមកហើយក្នុងពានតេជោលីគជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្ស ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


