Connect with us

កីឡា

ខ្លាំង​នៅ​តែ​ខ្លាំង!​ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ក្លាយ​ជា​ជើងឯក​តេជោលីគ​ រដូវកាល​ទី៣​ និង​ជាក្រុម​ឈ្នះ​ពាន​នេះ​៣ឆ្នាំ​ជាប់ៗ​គ្នា​

បានផុស

នៅ

ក្រុម​ខ្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស​ នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ដោយ​មិន​មាន​ក្រុម​ណា​អាច​បំបាក់​បាន​ឡើយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តេជោលីគ​ ស្រប​ពេល​ម្សិលមិញ​នេះ​ទើប​យក​ឈ្នះ​ងាយ​ៗ​លើ​សមាគម​បាល់ទះ​វិសាខា​ដោយ​លទ្ធផល​ ៣-០​ ឈ្នះ​ជើងឯក​នៅ​រដូវកាល​ទី៣​ ឆ្នាំ​២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមជើងឯក

ការ​ឈ្នះ​ជើងឯក​រដូវកាល​ទី៣​ ឆ្នាំ​២០២៦​ នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​បញ្ជាការដ្ឋានអង្គរក្ស​ក្លាយ​ជា​ក្រុម​ខ្លាំង​បំផុត​ដោយ​ឈ្នះ​ពាន​តេជោលីគ​បាន​ ៣រដូវកាល​ជាប់ៗ​គ្នា​តាំង​ពី​ឆ្នាំ​២០២៤ ២០២៥ និង​២០២៦ ដែល​ទើប​បិទ​បញ្ចប់​កាល​ពី​យប់​ថ្ងៃ​ទី៣​ ខែ​កក្ដដា​ ឆ្នាំ​២០២៦ ម្សិលមិញ​នេះ។​

ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​អាច​យក​ពាន​តេជោលីគ​នេះ​ដាក់​ចូល​ក្លឹប​ដាច់បាន​ហើយ​បន្ទាប់​ពី​ឈ្នះ​ជាប់ៗ​គ្នា​រយៈពេល​ ៣ឆ្នាំ។​ សហព័ន្ធ​នឹង​ធ្វើ​ពាន​តេជោលីគ​ថ្មី​មួយ​ទៀត​សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​រដូវកាល​ទី៤​ ឆ្នាំ​២០២៧​ នា​ពេល​ខាង​មុខ។​

ក្រុមជើងឯក

ចំណាត់​ថ្នាក់​ប្រចាំ​តេជោលីគ​ រដូវកាល​ទី៣​ ឆ្នាំ​២០២៦​ មាន​ដូច​ខាងក្រោម៖

ចំណាត់​ថ្នាក់លេខ១​ បាន​លើ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ ទទួល​ប្រាក់​រង្វាន់​ ៦០​លាន​រៀល​

ចំណាត់​ថ្នាក់​លេខ២​ បាន​លើ​សមាគម​បាល់ទះ​វិសាខា​ ទទួល​ប្រាក់​រង្វាន់​ ២០លាន​រៀល

ចំណាត់​ថ្នាក់​លេខ៣​ បាន​លើ​ក្រុម​ស្នងការ​ខេត្ត​ស្វាយរៀង​ ទទួល​ប្រាក់​រង្វាន់​ ១២​លាន​រៀល

ចំណាត់​ថ្នាក់​លេខ៤​ បាន​លើ​ក្រុម​ស្នងការ​រាជធានីភ្នំពេញ​ ទទួល​ប្រាក់​រង្វាន់​ ១០​លាន​រៀល

ការ​ប្រកួត​ពាន​រង្វាន់​តេជោលីគ​ រដូវកាល​ទី៣​ បាន​បិទ​បញ្ចាប់​ជា​ផ្លូវ​ការ​ហើយ​នៅ​យប់​ថ្ងៃ​ទី៣​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ បន្ទាប់​ពី​បាន​រៀបចំ​ឡើង​តាំង​ពី​ថ្ងៃ​ទី១៦​ ខែ​ឧសភា​ មក​ម្ល៉េះ។​ ក្រុម​ជើងឯក​រដូវកាល​ទី៣​ បន្ត​បាន​លើ​បញ្ជាការដ្ឋាន​អង្គរក្ស៕

ក្រុមស្នងការរាជធានីភ្នំពេញ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម