Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង ឬ វិសាខា ជា​ជើង​ឯក​ពាន​សម្តេច​តេជោ ថ្ងៃអាទិត្យ​នេះ?

បានផុស

នៅ

តើ​នរណា​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី​១៩ ​រវាង​ក្រុម ព្រះ​ខ័ន​រាជ​ស្វាយរៀង និង វិសាខា ដែល​ត្រូវ​ឡើង​សមរភូមិ​ទី​លាន​បៃ​តង​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ នា​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​ឧសភា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិសាខា ជា​ក្រុម​មួយ​ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើត​​រាល់​ពេល​ពួក​គេ​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ៣ ដង នៃ​ពាន​រង្វាន់សម្តេច​តេជោ ហ៊ុន សែន​ ​គឺ លើក​ទី១ ឆ្នាំ ២០២០ ពួក​គេ​បាន​ឈ្នះ ណាហ្គាវើលដ៍ ២-០, លើក​ទី​២ ឆ្នាំ ២០២១ បាន​ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយប៉េណាល់​ទី ៥-៤ បន្ទាប់​ពី​ស្មើ​គ្នា ២-២ និង​លើក​ទី​៣ ឆ្នាំ ២០២២ បាន​ឈ្នះ បឹងកេត ដោយ​លទ្ធផល ៤-៣ សម្រាប់​ការ​ប្រកួត ១២០​នាទី​ពេញ។

ដូច្នេះ វិសាខា កាន់​កំណត់​ត្រា​មិន​ដែល​ចាញ់​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ប្រសិន​បើ​ពួក​គេឈ្នះ​ជើង​ឯក​នៅ​ថ្ងៃអាទិត្យ​នេះ នឹង​ឡើង​ទៅ​ឈរ​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​នាម​ជាក្រុម​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ។

ព្រះ​ខ័ន​រាជ​ស្វាយរៀង កំពុង​កាន់​កំណត់​ត្រា ២ សំខាន់​ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ។ ទី១ ពួក​គេ​ជា​ក្រុម​ដែល​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ច្រើន​ជាង​គេ​បំផុត​គឺ​ចំនួន ១១ លើក​គិត​ទាំង រដូវ​កាលឆ្នាំ​ ២០២៥-២៦នេះ​។ ទី​២ ពួក​គេ​ជា​ក្រុម​ដែល​បាន​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ច្រើន​ជាង​គេ​ពោល​គឺ​ចំនួន ៥ ដង គឺ​ឆ្នាំ ២០១១ ២០១២ ២០១៥ ២០១៧ និង ២០២៣-២៤។

វិសាខា កំពុង​ស្ថិត​នៅ​ក្នុង​ទម្រង់​ល្អ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បបង្វឹក​លោក Scott Cooper សម្រាប់​ ១០ ប្រកួត​ចុង​ក្រោយ​ពោល​គឺ​ឈ្នះទាំង​អស់។ ជា​ពិសេស ពួក​គេ​មានពេល​វេលា​សម្រាក​ត្រៀម​ខ្លួន​បាន​យូរជាង ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ការ​ប្រកួត​ចុងក្រោយ​របស់ វិសាខា បាន​ឈ្នះ គិរីវង់សុខសែន​ជ័យ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​ឧសភា។

ចំណែក ព្រះ​ខ័ន​រាជ​ស្វាយរៀង ទើប​តែ​ប្រកួតឈ្នះ បឹងកេត ដោយ​លទ្ធផល ៣-២ កាល​ពី​ថ្ងៃពុធ ទី​២០ ខែ​ឧសភា ថ្មី​ៗ​នេះ ហើយ​ពេល​ពេល​រហូត​ដល់ ១២០​នាទី​ថែម​ទៀត ដូច្នេះ​ពួក​គេ​មាន​ការហត់​នឿយ​ច្រើន។

មុន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង បានឈ្នះ ក្រុម​បាត់ដំបង យូណៃធីត ទាំងពីរ​ជើង ១៧-៣ នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ និង​ឈ្នះគិរីវង់សុខសែន​ជ័យ​ទាំង​ពីរ​ជើង ៥-៣ នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ ហើយឈ្នះ បឹងកេត ទាំង​ពីរ ៤-៣ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចំពោះ​ វិសាខា វិញ បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ តាំង​ពីថ្ងៃ​ទី​២៩ ខែ​មេសា បន្ទាប់​ពី​ឈ្នះ អាយអេសអាយ ដង្កោសែន​ជ័យ ៣-០ ក្នុង​ជើង​ទី១ និង​ជើង​ទី​២ ឈ្នះ ៤-១ សរុប​ទាំង​ពីរ​ជើង​ឈ្នះ ៧-១ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ វគ្គ ១៦ ក្រុម​ចុង​ក្រោយ ពួក​គេ​បានឈ្នះ ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី ទាំង​ពីរជើង ២២-០ និង​វគ្គ ៨ ក្រុម​ចុង​ក្រោយ ឈ្នះ ណាហ្គាវើលដ៍ ទាំង​ពីរ​ជើង ៦-២។

កុំ​ភ្លេច ចូល​រួម​គាំទ្រ និង​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ នាល្ងាច ថ្ងៃអាទិត្យ ទី​២៤ ខែ​ឧសភា នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​មាន​អ្វី​ពិសេស​ច្រើន​លើស​ពី​ការ​ប្រកូត​បាល់ទាត់​ថែម​ទៀត៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម