កីឡា
អត្តពលិកKick Boxingត្រូវប្រកួតជម្រុះស្វែងរកជើងខ្លាំង មុនចេញចូលរួមកីឡា SEA GAMES 2021 នៅវៀតណាមនាខែវិច្ឆិកា
សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង (Kick boxing) កម្ពុជាបានបង្ហាញក្រុមគ្រូបង្វឹក និងកីឡាករ- កីឡាការិនី ចំនួន១៣នាក់លើប្រភេទវិញ្ញាសាជាច្រើនសម្រាប់ក្រុមអត្តពលិកឃីកបុកស៊ីងជម្រើសជាតិឆ្នាំ២០២១ ដែលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានចាប់ផ្តើមហ្វឹក ហាត់តាមរយៈអនឡាញ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ2021 ខាងមុខនេះ។
លោក ហេង សុឃន ប្រធានសហព័ន្ធកីឡា ប្រដាល់ឃីកបុកស៊ីងកម្ពុជាបានមានប្រសាសន៍តាមសារអេឡិចត្រូនិកថា នេះជាឆ្នាំដំបូងសម្រាប់សហព័ន្ធ ដែលត្រូវបានក្រសួងអប់រំ យុវជន និង កីឡាអនុញ្ញាតឲ្យចូលរួមក្រុមជម្រើសជាតិឆ្នាំ 2021 ក្នុងនោះគ្រូបង្វឹកមានចំនួន៣រូប និង កីឡាករ-កីឡាការិនីចំនួន10នាក់ មានកីឡាការិនីចំនួន៣នាក់។ ចំពោះក្រុមអត្តពលិកទាំង10នាក់នេះមិនទាន់ដឹងថា អ្នកណាម្នាក់ត្រូវចេញទៅប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាង មុខនេះទេ តែយើងនឹងធ្វើការប្រកួតជម្រុះតាមប្រភេទទម្ងន់ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើមចូលរួម SEA GAMES 2021 ដណ្តើមមេដាយជូនជាតិ។ លោកបន្តទៀតថា កីឡាប្រដាល់ឃីកបុកស៊ីងជាប្រភេទកីឡា ស្ថិតក្នុងប្រភេទកីឡាមានសក្ដានុពលក្នុងចំណោមកីឡាទាំង១៤ប្រភេទរបស់ប្រទេសកម្ពុជា ចំណែកសហព័ន្ធបានត្រៀមកម្លាំង រួច ជាស្រេចសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ដែរ។ ប្រភេទកីឡាប្រដាល់ឃីកបុកស៊ីងនេះ គឺជាប្រភេទកីឡាមានប្រជាប្រិយភាពខ្លាំងគួរសម ដោយសារតែការប្រកួតកីឡា SEA GAMES ២០១៧ និង២០១៩ កន្លងមកធ្លាប់ទទួលមេដាយជាច្រើនគ្រឿង ជូនប្រទេស ជាតិ។ ចំពោះការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម និង SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះក៏សង្ឃឹម ទទួលបានមេដាយជាច្រើនដូចគ្នា។


លោកប្រធានបន្ថែមទៀតថា ចំពោះគ្រូបង្វឹកមានចំនួន៣រូប និងកីឡាករ-កីឡាការិនីចំនួន ១០នាក់រួមមានលោកគ្រូធំ ជា រិទ្ធ លោកគ្រូជំនួយ រុំ ឆាវជ័យ លោកគ្រូ សៅ ប៊ុននឿន រីឯកីឡាការិនី៣នាក់ ដូចជា កីឡាការិនី នូវ ស្រីពៅ ប្រភេទទម្ងន់ ៥១គីឡូក្រាម កីឡាការិនី ស៊ីថា ស្រីលីន ប្រភេទទម្ងន់៥៤គីឡូក្រាម និងកីឡាការិនី វី ស្រីខួច ប្រភេទទម្ងន់ ៦៤គីឡូក្រាម។ ចំណែកកីឡាករ៧នាក់រួមមាន កីឡាករ វន គឹមចេង ប្រភេទទម្ងន់ ៥១ គីឡូក្រាម កីឡាករ សុខ រិទ្ធ ប្រភេទទម្ងន់ ៥៤ គីឡូក្រាម កីឡាករ ខេម ចាន់ ប្រភេទទម្ងន់ ៥៤ គីឡូក្រាម កីឡាករ ហ៊ឹម សេរី ប្រភេទទម្ងន់ ៥១ គីឡូក្រាម កីឡាករ ទួច រ៉ាឆាន់ ប្រភេទទម្ងន់ ៥៧ គីឡូក្រាម កីឡាករ ឈុត វ៉ាន់ថង ប្រភេទទម្ងន់ ៦០ គីឡូក្រាម និងកីឡាករ សាន រ៉ាគឹម ប្រភេទទម្ងន់ ៦០គីឡូក្រាម៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ