ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ទោះលទ្ធផលប្រកួតបែបណា អត្តពលិកទាំងអស់ តែងមានប្រជាជនកម្ពុជា នៅជាមួយគាំទ្រ លើកទឹកចិត្តគ្រប់ពេល
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា លើកឡើងថា ទោះបីជាលទ្ធផល នៃការប្រកួតយ៉ាងណាក៏ដោយ អត្តពលិកទាំងអស់ តែងតែមានប្រជាជនកម្ពុជា នៅជាមួយគ្នាគាំទ្រ និងលើកទឹកចិត្តគ្រប់ពេលវេលា។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ប្រកាសជូនពរ និង លើកទឹកចិត្តដល់ ក្រុមអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ដែលនឹងចាប់ផ្ដើមការប្រកួតក្នុងកម្មវិធីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ASIAN Para Games លើកទី ៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា ព្រឹកនេះ ក្រុមអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា នឹងចាប់ផ្ដើមការប្រកួតនៅក្នុងកម្មវិធីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ASIAN Para Games លើកទី ៤ នាទីក្រុងហាន់ចូវ ប្រទេសចិន។ ក្នុងនាម ឯកឧត្ដម និងសហការី នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សូមជូនពរដល់អត្តពលិកទាំងអស់ ទទួលបានជោគជ័យលើបេសកកម្មតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា។

ជាមួយនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានអរគុណដល់គ្រូបង្វឹក ក្រុមការងារ និងអត្តពលិកទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែងកន្លងមក ទាំងការសម្របសម្រួលការងារ ការបង្វឹកបង្រៀន ក៏ដូចជាការប្រឹងប្រែងហ្វឹកហាត់ក្នុងគោលដៅដើម្បីទទួលបានលទ្ធផលល្អ។ ឯកឧត្ដម លើកឡើងថា «ទោះបីជាលទ្ធផល នៃការប្រកួតយ៉ាងណាក៏ដោយ សូមចងចាំថា អ្នកទាំងអស់គ្នាដែលជាអត្តពលិកទាំងអស់ តែងតែមានប្រជាជនកម្ពុជា នៅជាមួយគ្នាគាំទ្រ បង្ហាញភាសាបេះដូងសម្រាប់កម្ពុជា និងលើកទឹកចិត្តគ្រប់ពេលវេលា ក្នុងស្មារតីលើសពីការប្រកួត #BeyondTheGames»។

គួរជម្រាបថា កម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកកីឡាជនពិការកម្ពុជា ៦ ប្រភេទកីឡា ដោយក្នុងនោះ កីឡាប្រភេទជាក្រុមមានចំនួន ២ គឺក្រុមបាល់ទះអង្គុយ បុរស ៨ នាក់ និងកីឡាបាល់បោះជិះរទេះនារី ១២ នាក់ និង ប្រភេទកីឡា ៤ ប្រភេទផ្សេងទៀត អត្តពលិកម្នាក់ៗ ចូលរួមក្នុងកម្មវិធីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ASIAN Para Games លើកទី ៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


