កីឡា
លទ្ធផល ៤ គូ ថ្ងៃនេះ ខុសគ្នាស្រឡះពី ៤ គូម្សិលមិញក្នុងព្រឹត្តិការណ៍ World Cup
លទ្ធផលការប្រកួត ៤ គូ នៅវគ្គសន្សំពិន្ទុក្នុងពូលនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ថ្ងៃទី១៦ ឈាបចូល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៦ ខុសស្រឡះពីការប្រកួត ៤ គូ កាលពីម្សិលមិញ។

ការប្រកួតវេលាម៉ោង ៣ យប់អាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ក្រុមមាន់គក បារាំង បានយកឈ្នះ ក្រុម សេណេហ្គាល់ ដោយលទ្ធផល ៣-១។ ៣ គ្រាប់របស់បារាំង រកបានដោយខ្សែប្រយុទ្ធ Kylian Mbappé ២ គ្រាប់គឺនៅនាទី៦៦ និង ៩០+៦ និង១គ្រាប់ទៀតដោយកីឡាករ Bradley Barcola នៅទី៨២ ខណៈ ១ គ្រាប់របស់ សេណេហ្គាល់ដោយកីឡាករ Ibrahim Mbaye នៅនាទី៩០+៥។

ចំណែកការប្រកួតនៅវេលាម៉ោង ៥ ព្រឹក ថ្ងៃទី១៧ ខែមិថុនា ក្រុមជម្រើសជាតិ ន័រវែស បានយកឈ្នះ ក្រុមជម្រើសជាតិ អ៊ីរ៉ាក់ ដោយលទ្ធផល ៤-១។ ៤ គ្រាប់របស់ ន័រវែស រកបានដោយខ្សែប្រយុទ្ធរបស់ Manchester City គឺកីឡាករ Erling Haalnd ២ គ្រាប់ នៅនាទី២៩ និង ៤៣ ខណៈ ២ គ្រាប់ទៀតរកបានដោយកីឡាករ Leo Ostigard នៅនាទី៧៦ និងគ្រាប់បាល់ចូលទីខ្លួនឯងនៅនាទី ៩០+៦ របស់កីឡាករ Aymen Hussein ដែលជាអ្នករកបាន ១ គ្រាប់ឲ្យ អ៊ីរ៉ាក់ នៅនាទី៣៩។ អ៊ីរ៉ាក់ បានក្លាយជាក្រុមអាស៊ីទី១ ចាញ់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ។

ចំពោះការប្រកួតនៅវេលាម៉ោង ៨ ព្រឹក ថ្ងៃដដែលនេះ ក្រុមជម្រើសជាតិ អាហ្សង់ទីន បានយកឈ្នះ អាល់ហ្សេរី ដោយលទ្ធផលតដៃមិនរួចគឺ ៣-០។ ៣ គ្រាប់របស់ អាហ្សង់ទីន សុទ្ធតែរកបានដោយប្រធានក្រុម Lionel Messi ដែលជាគ្រាប់បាល់ល្អពោរពេញដោយបច្ចេកទេសនៅនាទី ១៧ ៦០ និង ៧៦។

ពេលនេះ Messi រកបាន ១៦ គ្រាប់ស្ថិតនៅចំណាត់ថ្នាក់លេខ ១ ស្មើលោក Miroslav Klose ដែលរកបាន ១៦ គ្រាប់ដែរ នៅក្នុងប្រវត្តិសាស្ត្រកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុតគ្រប់សម័យកាល World Cup ហើយប្រធានក្រុមអាហ្សង់ទីននៅមានឱកាសច្រើនក្នុងការបំបែកកំណត់ត្រាក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុត។

សម្រាប់ការប្រកួតវេលាម៉ោង ១១ ព្រឹកថ្ងៃដដែលនេះ ក្រុម អូទ្រីស បានយកឈ្នះក្រុម ហ្សកដានី ដោយលទ្ធផល ៣-១។

លទ្ធផលទាំង ៤ គូនេះដាច់ស្រឡះពីការប្រកួត ៤ គូកាលពីយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមិថុនា ដែលស្មើគ្នាទាំង ៤គូគឺ បារាំង ស្មើ កាប់វែរ ០-០, បែលហ្ស៊ិក ស្មើ អេហ្ស៊ិប ១-១, អារ៉ាប៊ីសាអ៊ូឌីត ស្មើ អ៊ុយរូហ្គាយ ១-១ និង អ៊ីរ៉ង់ ស្មើ នូវែលហ្សេឡង់ ២-២។

ស្ថិតិសង្ខេបគិតត្រឹមវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមិថុនានេះ ការប្រកួតបានដំណើរការចំនួន ២០ ប្រកួត ដែលកើតមានគ្រាប់បាល់ចំនួន និងមានអ្នកទស្សនាផ្ទាល់ចំនួន៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


