Connect with us

កីឡា

សហព័ន្ធ​កីឡាហាប់គីដូ​ ក្រោយ​ការ​ខំប្រឹងប្រែង​ជា​បន្តបន្ទាប់​មក​បាន​ពង្រីង​ការ​បង្ហាត់​បាន​ ២ទីតាំង​ហើយ​បច្ចុប្បន្ន​នេះ​

បានផុស

នៅ

លោក​ គង់​ ចាន់ធីណា​ ថា​បើ​គិត​មក​ដល់​ពេល​នេះ​សហព័ន្ធខ្មែរ​កីឡាហាប់គីដូ​បាន​ពង្រីក​ការ​បង្ហាត់​បង្រៀន​សិស្ស​បាន​ ២ទីតាំង​ហើយ​នៅ​ក្នុង​សាលាបឋម​បាក់ទូកមួយកន្លែង​ និង​នៅ​សាលា​អន្តរជាតិ​ SMART START​ ឯ​ក្រុម​អរិយក្សត្រ​ មួយ​កន្លែង​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពសម្ដែងរបស់ក្រុមហាប់គីដូ

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ​ លោក​ គង់​ ចាន់ធីណា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​មុន​សហព័ន្ធ​ពង្រីក​ការ​បង្ហាត់​ដោយ​បាន​បង្កើត​ក្លឹប​ថ្មី​មួយ​នៅ​ក្នុង​សាលា​បឋមសិក្សា​បាក់ទូក​ និង​មាន​សិស្ស​ហ្វឹកហាត់​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ។ ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​សហព័ន្ធ​បាន​បង្កើត​ក្លឹប​ថ្មី​មួយ​ទៀត​នៅ​សាលា​អន្តរជាតិ​ SMART START​ ទីតាំង​ក្នុង​ក្រុង​អរិយក្សត្រ។​

ទិដ្ឋភាពសម្ដែងរបស់ក្រុមហាប់គីដូ

គ្រូ​បង្វឹក​ និង​ជា​ថ្នាក់ដឹកនាំ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ព្យាយាម​ពង្រីក​ផ្សព្វផ្សាយ​ និង​បង្កើន​ទីតាំង​ហ្វឹកហាត់​ទាំង​នេះ​ជា​ចក្ខុវិស័យ​របស់​ប្រធាន​សហព័ន្ធ​លោក​ សៅ សេងហាក់។​ សហព័ន្ធ​គឺ​ព្យាយាម​បញ្ជ្រៀប​កីឡា​មួយ​នេះ​ឲ្យ​បាន​ច្រើន​នៅ​តាម​សាលា​ផ្សេងៗ​ដើម្បី​សាធារណៈ​ជន​ និង​សិស្ស​បាន​ស្គាល់​ និង​ឈាន​ដល់​ការ​ចូល​ហ្វឹកហាត់​ជា​ដើម។​ នេះ​ជា​ការ​បង្កើន​នូវ​ធនធាន​កីឡាករ​ កីឡាការិនី​ហាប់គីដូ​ឲ្យ​មាន​ការ​កើនឡើង​ និង​ជា​ការ​បណ្ដុះ​អ្នក​បន្តវេន​សម្រាប់​សហព័ន្ធ​ផង​ដែរ។​

ទិដ្ឋភាពសម្ដែងរបស់ក្រុមហាប់គីដូ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ​មាន​ទីតាំង​ហ្វឹកហាត់​ធំ​របស់​សហព័ន្ធ​នោះ​គឺ​នៅ​ដំបូល​អគារ​សូហ្វតិន្នី​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ចំណែក​ ២ទីតាំង​ទៀត​នោះ​គឺ​ទី១​ ក្នុង​សាលាបឋម​បាក់ទូក​ និង​ទី២​ នៅ​សាលា​អន្តរជាតិ​ SMART START។​ ប្រសិន​បើ​សាធារណៈជន​មាន​បំណង​ចង់​ចូល​ហ្វឹកហាត់​អាច​ទំនាក់ទំនង​ទៅ​កាន់​ផេក​សហព័ន្ធ​ផង​ដែរ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម