Connect with us

កីឡា

សហព័ន្ធ​ខ្មែរ​កីឡា​ខ្មែរ​កីឡាហាប់គីដូ​ ត្រូវ​រក​ថវិកា​យ៉ាង​ហោច​ជាង​ ១ម៉ឺន​ដុល្លារ​ដើម្បី​ចូលរួម​ការ​ប្រកួត​ជើងឯកអាស៊ី​នៅ​ហុងកុង

បានផុស

នៅ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​គ្រោង​នឹង​ទៅ​ចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ នៅឯហុងកុង​ អំឡុង​ខែ​សីហា ឆ្នាំ​២០២៦​ ស្របពេល​ឥលូវនេះ​សហព័ន្ធ​កំពុងកៀរគរ​ថវិកា​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ជាង​ ១ម៉ឺន​ដុល្លារ​ដើម្បី​ផ្គត់ផ្គង​លើ​ការ​ចំណាយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហាប់គីដូកម្ពុជា

នេះ​បើ​តាម​លោក​ គួច​ ហុងជៀក​ ប្រធាន​សហព័ន្ធ​ស្ដីទី​ បាន​ឲ្យ​ដឹង​ថា​ គម្រោង​នៃ​ការ​បញ្ជូន​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡាការិនី​ទៅ​ប្រកួត​នៅ​ឯ​ហុងកុង​ លើក​នេះ​មាន​សរុប​ទាំង​អស់ ១៨​នាក់។​ ដែល​ម្នាក់ៗ​នឹង​ត្រូវ​ចំណាយ​ចន្លោះ​ពី​ ៦០០-៧០០​ដុល្លារឯណោះ​លើ​ការ​ហោះហើរ​ ស្នាក់នៅ​ហូបចុក​ និង​ការ​បង់​សិទ្ធ​ចូលរួម​ប្រកួត​ទៅ​តាម​វិញ្ញាសា​ជា​ដើម។​

ប្រធាន​ស្ដី​ទី​រូប​នេះ​បន្ថែម​ទៀត​ថា​ សរុប​ថវិកា​ទាំង​ ១៨​នាក់​នេះ​សហព័ន្ធ​អាច​នឹង​ត្រូវ​ចំណាយ​ថវិកា​សរុប​ចន្លោះ​ពី​ ១២,០០០-១៣,០០០​ដុល្លារ​ក្នុង​ដំណើរ​ទៅ​កាន់​ការ​ប្រកួត​មួយ​នេះ។​ ដូច្នេះ​ហើយ​សហព័ន្ធ​ត្រូវ​កៀរគរ​រក​ថវិកា​ឲ្យ​បាន​ដើម្បី​ផ្គត់ផ្គង​លើ​ការ​ចំណាយ​។​ យ៉ាងណា​ការ​កៀរគរ​រក​ថវិកា​នេះ​សហព័ន្ធ​បាន​បែងចែក​ជា​ ៣ផ្នែក​គឺ​ទី១​ រក​ការ​ឧបត្ថម្ភ​ពី​ក្នុង​មជ្ឈដ្ឋាន​សហព័ន្ធ​ ទី២​ ស្វែង​រក​ការ​ឧបត្ថម្ភ​ពី​បណ្ដា​ក្រុមហ៊ុន​ឯកជន​ ឬ​សប្បុរសជន​ខាង​ក្រៅ​ និង​ទី៣​ រក​ពី​ថ្នាក់ដឹកនាំ​ និង​សមាជិក​គណៈកម្មាធិការប្រតិបត្តិ​សហព័ន្ធ​ជា​ដើម។​

ក្រុមហាប់គីដូកម្ពុជា

បើ​ទោះ​ជា​មាន​ការ​លំបាក​ និង​តឹងតែង​ក្នុង​ការ​បញ្ជូន​ទៅ​ចូលរួម​នេះ​មែន​ ប៉ុន្តែ​សហព័ន្ធ​នឹង​ខំប្រឹង​ប្រែង​ពុះពារ​ឲ្យ​បាន​ដើម្បី​បាន​ក្រុម​ហាប់គីដូ​ចេញ​ទៅ​ប្រកួត​បង្ហាញ​ពី​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ និង​ដណ្ដើម​យក​ជ័យជម្នះ​ជូន​ជាតិ​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​គ្រោង​នឹង​បញ្ជូន​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡាការិនី​សរុប​ ១៨​នាក់​ទៅ​ចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ នៅ​ឯ​ហុងកុង​ អំឡុង​ខែ​សីហា​ ឆ្នាំ​២០២៦​ ខាង​មុខ។​ សហព័ន្ធ​កីឡា​មួយ​នេះ​កើត​ឡើង​នៅ​កម្ពុជា​យូរ​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​លើ​ការ​ផ្គតផ្គង់​លើការ​អភិវឌ្ឍន៍​ផ្សេងៗ​ ឬ​ការ​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ក្រៅ​ប្រទេស​នោះ​ឡើយ​ ដោយ​សារ​តែ​មិន​ទាន់​ទទួល​បាន​កញ្ចប់​ថវិកា​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ដូច​បណ្ដា​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​នោះ​ទេ៕​

លោក​ គួច​ ហុងជៀក (អាវសកណ្ដាលគេ)

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម