កីឡា
កីឡាហាប់គីដូ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាជ្រើសរើសយកទៅបង្ហាត់ដល់មន្ត្រីជំនាញ
កីឡាហាប់គីដូ ដែលគេដឹងថាជាប្រភេទកីឡាដែលសំបូរក្បាច់ស្នៀតពិសេសក្បាច់ចាប់ឃ្លេ និងផ្ដួលជាដើមនោះត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើលសបច្ចេកវិទ្យាបានជ្រើសរើសយកទៅបង្ហាត់មន្ត្រីដើម្បីពង្រឹងសមត្ថភាព និងយកទៅអនុវត្តន៍អំឡុងចុះប្រតិបត្តិការផ្សេងៗជាដើម។

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល
លោកឧត្តមសេនីយ៍ទោ ហេង សំណាង អញ្ចើញចូលរួមជាតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលរបស់នាយកដ្ឋានប្រឆាំបទល្មើសនេះជាផែនការ និងជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំលើកិច្ចការស្នូលរបស់មន្ត្រីជំនាញនៅពេលចុះយកមុខសញ្ញា។ ស្របពេលកំពុងមានប្រតិបត្តិការប្រឆាំបទល្មើសអនឡាន (Online Scams) បែបនេះរឹតតែត្រូវចំពេលវេលាតែម្ដងដែលមន្ត្រីបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលក្បាច់គុននាពេលកន្លង។

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល
ការបណ្ដុះបណ្ដាលដល់មន្ត្រីនាយកដ្ឋាននេះគឺផ្ដោតលើបច្ចេកទេសចុះយកមុខសញ្ញាដោយសមស្របទៅតាមក្បាច់ស្នៀតនៃកីឡាហាប់គីដូធ្វើឲ្យការចុះអនុវត្តន៍កាន់តែមានភាពងាយស្រួល និងមិនសូវប្រឈមហានិភ័យផ្សេងៗ។ មួយវិញទៀតការចុះទៅប្រតិបត្តិការផ្សេងៗនោះគឺត្រឹមតែចុះនាំយកនូវមុខសញ្ញាប៉ុណ្ណោះមិនមែនឈានទៅដល់ការវាយលុកយកទីតាំង ឬកម្ទេចដែលមានលក្ខណៈទ្រុងទ្រាយធំនោះឡើយ ដូច្នេះហើយកីឡាហាប់គីដូនេះលក្ខណៈស័ក្តិសមបំផុត។

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហាប់គីដូបានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជាកងកម្លាំងចំនួន ២៥នាក់ក្រោយបានបញ្ចប់វគ្គហ្វឹកហាត់ “ក្បាច់គុនហាប់គីដូ” រយះពេល ២០ម៉ោង។ ពិធីបិទបញ្ចប់វគ្គ និងប្រគល់វិញ្ញាបនបត្រនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានហ្វឹកហាត់របស់សហព័ន្ធហាប់គីដូក្នុងពហុកីឡដ្ឋានជាតិ។ ក្នុងពិធីនោះផងដែរមានការអញ្ជើញចូលរួមពីលោក គួច ហុងជៀក ប្រធានសហព័ន្ធស្ដីទី លោកឧត្តមសេនីយ៍ទោ ហេង សំណាង និងសិក្ខាកាមជាច្រើននាក់ផងដែរ៕



ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


