Connect with us

កីឡា

ឧត្តមសេនីយ៍ទោ ហេង សំណាង  មានពេលវេលា​ស័ក្តិសម​នឹង​ស្នើសុំ​បើក​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​ក្បាច់​គុន​មន្ត្រី​ជា​ថ្មី​

បានផុស

នៅ

អនុប្រធាន​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ថា​ប្រសិន​បើ​មាន​ពេលវេលា​ស័ក្តិសម​នោះ​នឹង​ស្នើសុំ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ក្បាច់​គុន​ហាប់គីដូ​ទៅ​ដល់​មន្ត្រី​ជា​ថ្មី​ទៀត​មិន​ថា​កម្រិត​ដំបូង​ ឬ​កម្រិត​បន្ទាប់​នោះ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្តមសេនីយ៍ទោ ហេង សំណាង​

លោក​ឧត្តមសេនីយ៍ទោ ហេង សំណាង​ បាន​ឡើក​ថា​ បន្ទាប់​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​កន្លង​ទៅ​នេះ​មើល​ឃើញ​ថា​មន្ត្រី​នៃ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​មាន​សមត្ថភាព​ល្អ​ប្រសើរ​លើ​ជំនាញ​ក្បាច់​គុន​ហាប់គីដូ​នេះ។​ ជា​មួយ​គ្នា​នោះ​ដែរ​មន្ត្រី​ដែល​បាន​ចុះ​ទៅ​អនុវត្តន៍​ការងារ​ពិសេស​អំឡុង​យក​មុខសញ្ញា​គឺបាន​បង្ហាញ​ពី​ភាព​ស្វាហាប់​ប្រកប​ដោយ​បច្ចេកទេស​ខ្ពស​ល្អ។​

ទិដ្ឋភាព​បង្ហាញ​ស្នៀត

អនុប្រធាន​​នាយកដ្ឋាន​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​មាន​ពេលវេលា​ស័ក្តិសម​នោះ​លោក​នឹង​ស្នើ​សុំ​រៀបចំ​វគ្គ​ថ្មីៗ​បន្ថែមទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​ក្នុង​នាយកដ្ឋាន​មិន​ថា​តែ​កម្រិត​ដំបូង​ ឬ​បន្ត​ពី​វគ្គ​ដែល​បញ្ចប់​នេះ​នោះ​ទេ។​ ថ្នាក់ដឹកនាំ​នាយកដ្ឋាន​គឺ​តែងតែ​យក​ចិត្ត​ទុកដាក់​ពិសេស​លើ​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​ដែល​ត្រូវ​ចុះ​អនុវត្តន៍​ផ្ទាល់​ជា​និច្ច។​

លោក​ គង់​ ធីណា​ គ្រូ​ហាប់គីដូ

បញ្ជាក់​ដែរ​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ​មន្ត្រី​នគរបាល​ នៃ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា ​ចំនួន​ ២៥​នាក់​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ក្បាច់​គុន​ហាប់គីដូ​ដោយ​វគ្គ​នោះ​ផ្ដោត​លើ​បច្ចេកទេសចុះ​​ចាប់​យក​មុខសញ្ញា​ផ្សេងៗ​ដូច​ជា​ការ​ចាប់​ឃ្លេ​ ក្បាច់​ផ្ដួល​ និង​វិធី​ទប់ទល់​ការ​ពារ​ពី​ទង្វើ​របស់​មុខ​សញ្ញា​ដែល​​តបត​មក​វិញ​ផង​ដែរ៕​

ទិដ្ឋភាព​បិទ​វគ្គ​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម