Connect with us

កីឡា

គង់ម៉ូណា​ មិថុរ៉ា មាន​សមត្ថភាព​ល្អ​ក្នុង​វិស័យ​កីឡា​អាច​លេង​បានច្រើន​ប្រភេទកីឡា​ប្រយុទ្ធ​

បានផុស

នៅ

កីឡាករ​ឆ្នើម​ គង់​ម៉ូណា​ មិថុរ៉ា​ មាន​សមត្ថភាព​ល្អ​មិន​ធម្មតា​អាច​លេង​លើ​ច្រើន​ប្រភេទ​កីឡា​ពិសេស​វិញ្ញាសា​ប្រយុទ្ធ​ដូច​ជា​កីឡា​ហាប់គីដូ​ ជឺតជិតស៊ូ​ បញ្ចសីឡាត់​ និង​ទើប​ឈ្នះ​មេដាយ​សំរឹទ្ធ​ គុន​ល្បុក្កតោ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ទើប​បញ្ចប់​នេះ​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គង់​ម៉ូណា​ មិថុរ៉ា ពេល​បំពាក់​មេដាយ

យុវជន​ដែល​មាន​ទេពកោសល្យ​ខាង​កីឡា​ គង់​ម៉ូណា​ មិថុរ៉ា​ បាន​ឲ្យ​ដឹង​ថា​ លោក​ស្រឡាញ់​កីឡា​ហាប់គីដូ​ខ្លាំង​ និង​បាន​ហ្វឹកហាត់​ជា​មួយឪពុក​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ ដោយ​សារ​តែ​ហាប់គីដូ​ដែល​ខ្លួន​ហ្វឹកហាត់​នេះ​សំបូរ​ក្បាច់​ស្នៀត​ និង​ជា​កីឡា​ដែល​ធ្វើ​ឲ្យ​រាងកាយ​អំណោយ​ផល​កាន់​តែ​ល្អ​ចំពោះ​ការ​ហ្វឹកហាត់​កីឡា​ផ្សេងៗ​ទើប​ធ្វើ​ឲ្យ​រូប​គេ​ហាក់​ឆាប់​បាន​ប្រភេទ​កីឡា​ប្រយុទ្ធ​មួយ​ចំនួន​ទៀត។​

គង់​ម៉ូណា​ មិថុរ៉ា ពេល​ប្រកួត​ល្បុក្តតោ

កីឡាករ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ថ្មីៗ​នេះ​រូប​គេ​ទើប​តែ​ចូលរួម​ការ​ប្រកួត​គុន​ល្បុក្កតោ​ផង​ដែរ​ដោយ​ទទួល​បាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​ប្រយុទ្ធ។​ ការ​ចូលរួម​ប្រកួត​កីឡា​ផ្សេងៗ​កន្លង​មក​នេះ​គឺ​ដោយ​សារ​តែ​ដក​បទ​ពិសោធ​ក្បាច់​ស្នៀត​ និង​បាន​ស្វែង​យល់​ពី​កីឡា​ទាំង​នោះ​ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ គង់​ម៉ូណា​ មិថុរ៉ា មិន​ត្រឹម​ជា​កីឡាករ​ហាប់គីដូ​ដែល​ហ្វឹកហាត់​ជា​ច្រើន​ឆ្នាំ​មក​ទេ​រូប​គេ​ក៏​ជា​ម្ចាស់​មេដាយ​ស៊ីហ្គេម​ ក្នុង​ប្រភេទ​កីឡា​ជឺជីតស៊ូ​នៅ​ឆ្នាំ​២០២៣​ ផង​ដែរ។​ រូប​គេ​ក៏​ជា​គ្រូ​ជំនួយ​របស់​សហព័ន្ធ​កីឡា​ហាប់គីដូ​ទៀត​ផង៕​

គង់ម៉ូណា​ មិថុរា

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម