Connect with us

កីឡា

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ទោះ​ជួប​ការ​លំបាក​ច្រើន​តែ​ប្ដេជ្ញា​ចិត្ត​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​នៅ​ហុងកុង​ឲ្យ​បាន​

បានផុស

នៅ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ នៅ​ព្រឹក​ថ្ងៃ​ទី២១​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នេះ​បាន​បើក​កិច្ច​ប្រជុំ​ជា​មួយ​គណៈកម្មាធិការ​ប្រតិបត្តិ​ និង​សមាជិក​ ដើម្បី​ជជែក​អំពី​ផែនការ​សំខាន់ៗ​ត្រៀម​បញ្ជូន​កីឡាករ​ កីឡាការិនី​ចូលរួម​ការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ឯ​ហុងកុង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ គួច​ ហុងជៀក

លោក​ គួច​ ហុងជៀក​ ប្រធាន​សហព័ន្ធ​ស្ដីទី​បាន​ឲ្យ​ដឹង​ថា​ ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​គឺ​ជជែក​អំពី​ផែនការ​សំខាន់​ៗ​ផ្លាស់ប្ដូរ​យោបល់​គ្នា​ស្វែង​រក​ការ​គាំទ្រ​ និង​លទ្ធភាព​ថវិកា​ដើម្បី​ផ្គត់ផ្គង​លើ​ការ​ចំណាយ​ផ្សេងៗ​របស់​កីឡាករ​ កីឡាការិនី​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រកួត​នៅ​ឯ​ហុងកុង​នា​ពេល​ខាង​មុខ​នេះ។​

ថ្នាក់​ដឹកនាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​មិន​មាន​កញ្ចប់​ថវិកា​ផ្សេងៗ​នោះ​ទេ​ ដូច្នេះ​គម្រោង​នៃ​ការ​បញ្ជូន​កីឡាករ​ កីឡាការិនី​ចូលរួម​ការ​ប្រកួត​នេះ​មាន​ឧបសគ្គ​ច្រើន​។​ ការ​ចំណាយ​លើក​នេះ​អាច​នឹង​ប្រើប្រាស់​ថវិកា​ជាង​ ១ម៉ឺន​ដុល្លារ​ឯ​ណោះ​គិត​​ទាំង​ការហោះហើរ​ ស្នាក់នៅ​ហូបុចុក​ និង​ការ​បង់​សិទិ្ធ​ប្រកួត​ជា​ដើម។​

ទិដ្ឋភាពប្រជុំ

យ៉ាងណា​បើ​ទោះ​ជា​ជួប​​ឧបសគ្គ​ច្រើន​បែប​នេះ​ក្ដី​សហព័ន្ធ​ប្ដេជ្ញាចិត្ត​នឹង​បញ្ជូន​កីឡាករ​ កីឡាការិនី​ទៅ​ចូលរួម​ឲ្យ​បាន។​ ការ​ចូលរួម​នេះ​ពិត​ជា​មាន​សារសំខាន់​គឺ​បាន​បង្ហាញ​ថា​កម្ពុជា​ក៏​មាន​កីឡា​ហាប់គីដូ​ដូច​បណ្ដា​ប្រទេស​ដទៃ​ដែរ​ និង​មាន​កីឡាករ​ កីឡាការិនី​ប្រកប​ដោយ​ទេពកោសល្យ​ និង​មាន​សមត្ថភាព​ខ្ពស់​មិន​ចាញ់​បណ្ដា​ប្រទេស​ផ្សេងៗ​នៅ​អាស៊ី​នេះ​ទេ។​

ទិដ្ឋភាពប្រជុំ

បញ្ជាក់​ដែរ​ថា​ កិច្ច​ប្រជុំ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២១​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នៅ​ទីលាន​ហ្វឹកហាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិក្រោម​ការ​ដឹកនាំ​ប្រជុំដោយ​លោក​ គួច​ ហុងជៀក​ ប្រធាន​សហព័ន្ធ​ស្ដីទី។​ សហព័ន្ធ​គ្រោង​នឹង​បញ្ជូន​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡាការិនី​សរុប​ ១៨​នាក់​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​ នៅ​ហុងកុង​ អំឡុង​ខែ​សីហា​ ឆ្នាំ​២០២៦​ ខាង​មុខ​នេះ៕​

ទិដ្ឋភាពប្រជុំ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម