Connect with us

កីឡា

ក្រុម​បាល់ទះ​កម្ពុជា នឹង​ប្រកួតពាន SEA V. League 2026 ខែ​កក្កដា នៅ​ពីរ​ប្រទេសផ្សេងគ្នា​

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា នឹង​ចូល​រួម​ប្រកួត​ជើង​ឯក​បាល់ទះ​អាស៊ាន SEA V. League ឆ្នាំ ២០២៦ នៅ​ប្រទេស​ហ្វីលីពីន និង ឥណ្ឌូណេស៊ី ដែល​មាន​ក្រុម​លំដាប់​កំពូល​ទាំង ៦ ប្រចាំ​តំបន់​អាស៊ាន​ចូល​រួម​ប្រកួត។

ក្រុម​ កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​ប្រទេស​ឥណ្ឌូណេស៊ី បាន​ផ្សាយ​ថា ការ​​ប្រកួត​ពាន​រង្វាន់ SEA V. League ជុំ​ទី១ ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់ ទី​១៩ ខែ​កក្កដា ឆ្នាំ ២០២៦ នៅ​ប្រទេស​ហ្វីលីពីន។ បន្ទាប់​មក ការ​ប្រកួត​ជុំ​ទី​២ ធ្វើ​ពី​ថ្ងៃ​ទី​២២ ដល់ ទី​២៦ ខែ​កក្កដា ឆ្នាំ ២០២៦ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ពាន​រង្វាន់ SEA V League កាល​ពី​ឆ្នាំ ២០២៥ មាន​ក្រុម​ចំនួន ៥ ចូល​រួម​ប្រកួត ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០២៦​នេះ ​មាន​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ចំនួន ៦ គឺ ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ មីយ៉ាន់ម៉ា និង កម្ពុជា​ ដែល​ត្រូវ​ចូល​រួម​ប្រកួត។ ចំណែក​ក្រុម​ជម្រើស​ជាតិ ​ម៉ាឡេស៊ី សិង្ហបុរី និង​ឡាវ ឡើយ។

ក្រុម កម្ពុជា

សម្រាប់​រូប​មន្ត​នៃ​ការ​ប្រកួត​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ឡើយ ប៉ុន្តែ​បើ​​តាម​រូបមន្ត​កាល​ពី​ឆ្នាំ ២០២៥ គឺការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ ក្រុម​ណា​ធ្វើ​បាន​ល្អ​ជាង​គេ មាន​ពិន្ទុ​ច្រើន​ជាង​គេ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១ នឹង​ក្លាយ​ជា​ជើង​ឯក ហើយក្រុម​​ទទួល​បាន​លេខ ២ និង​លេខ ៣ តាម​ពិន្ទុ​ចំណាត់​ថ្នាក់​តែ​ម្តង។

សម្រាប់​ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​ចូល​រួម​ប្រកួត​ពាន​រង្វាន់ SEA V. League លើក​ទី១ កាល​ពី​ឆ្នាំ ២០២៥ នៅ​ប្រទេសហ្វីលីពីន និង​ឥណ្ឌូណេស៊ី។ ឆ្លង​កាត់​ការ​ប្រកួត​ទាំង ២ ជុំ ដែល​មានចំនួន​ ៨ ប្រកួត​គឺ ចាញ់​ទាំង ៨ ប្រកួត​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៥ ទាំង​​ ២ ជុំ។

ក្រុម ឥណ្ឌូណេស៊ី

ចំណែក​ពាន​រង្វាន់​កម្រិត​ទី ២ គឺ SEA V. League Challenge មិន​មាន​រៀប​ចំ​ការ​ប្រកួត​ឡើយ ចាប់​តាំង​ពី កម្ពុជា បាន​​រៀបចំកាល​ពី​ឆ្នាំ ២០២៤ ដែល​ពេល​នោះ​កម្ពុជា បាន​ក្លាយ​ជា​ជើង​ឯក ហើយ​ម៉ាឡេស៊ី ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ និង សិង្ហបុរី លេខ ៣។

ដោយ​សារពាន​រង្វាន់ SEA V. League Challenge គ្មាន​រៀប​ចំ​ការ​ប្រកួត សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​​​រៀបចំ​ពាន​រង្វាន់​​នេះ​ជា​ថ្មី​ដោយ​អញ្ជើញ ​ក្រុម​​បាល់ទះ​មកពី​ក្រៅ​ប្រទេស​​ចូល​រួម​​ប្រកួត​ជា​មួយ​ក្រុម​របស់​កម្ពុជា ពោល​គឺ​មិន​មែន​ក្រុម​ជម្រើស​ជាតិដូចលើក​មុន​ឡើយ។

ក្រុម ហ្វីលីពីន

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ដណ្តើម​ប្រាក់​រង្វាន់ ពាន​សម្តេច​​មហាបវរធិបតី SEA V. League Challenge គ្រោង​នឹង​អញ្ជើញ​ក្រុម​​ខ្លាំង​ៗ​មក​ពី​ក្រៅ​ប្រទេស​ចូល​រួម​ប្រកួតដូច​ជា មក​ពី​ឥណ្ឌូណេស៊ី វៀតណាម ជប៉ុន និង​កូរ៉េ​ជា​ដើម៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម