Connect with us

កីឡា

ស្មាត់​ឆ្វេង​ ស៊ុយ​ ខន​ រយៈពេល​ ៣ឆ្នាំ​មក​នេះ​រៀន​ចេះ​មិន​តិច​ទេ​ពី​លោក​ Indra​ គ្រូ​ឥណ្ឌូណេស៊ី​

បានផុស

នៅ

ស្មាត់​ឆ្វេង​កំពុង​ល្បីឈ្មោះ​ខ្លាំង​នៅ​កម្ពុជា​គឺ​ ស៊ុយ​ ខន​ មុន​នេះ​បាន​បង្ហោះ​រូប​ជា​មួយ​ Indra ដែល​ជា​គ្រូ​បង្វឹក​ជនជាតិ​ឥណ្ឌូណេស៊ី​អម​ដោយ​សំណេរ​ថ្លែង​អំណរគុណ​ចំពោះ​ការ​បង្ហាត់​បង្រៀន​ និង​ការ​នាំ​មក​នូវ​ជ័យជម្នះ​ជូន​បញ្ជាការដ្ឋាន​អង្គរក្ស​ រយៈពេល​ ៣ឆ្នាំ​មក​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស៊ុយ​ ខន​ និង​លោក​ Indra

ក្នុង​រយៈពេល​កន្លង​ទៅ​ ៣ឆ្នាំ​មក​នេះ​កីឡាករ​ ស៊ុយ​ ខន​ របស់​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ធ្លាប់​លើក​ឡើង​ថា​ រូប​គេ​ពិត​ជា​មាន​សមត្ថភាព​រីកចម្រើន​ និង​ទទួល​បាន​បច្ចេកទេស​ល្អៗ​រហូត​បាន​អភិវឌ្ឍន៍​មាន​ភាព​លេចធ្លោ​កាន់​តែ​ខ្លាំង។​

ស៊ុយ​ ខន​ បញ្ជាក់​ទៀត​ថា​ ចំណុច​ដែល​រូប​គេ​ពេញ​ចិត្ត និង​ចាប់​បាន​ល្អ​បំផុត​ពី​លោក​ Indra ​នោះ​គឺ​ការ​រៀន​គ្រប់គ្រង​អារម្មណ៍​​ក្នុង​ការ​ប្រកួត។​ ការ​លេង​ទៅ​តាម​បច្ចេកទេស​ការ​ហ្វឹកហាត់​ និង​ការ​ទទួល​ខុសត្រូវ​លើ​តួនាទី​របស់​ខ្លន​ដោយ​កុំ​ខ្លាច​ចំពោះ​ដៃគូ​ប្រកួត​ឲ្យ​សោះ។​

ស្មាត់​​ដើម​កំណើតមក​ពី​ខេត្ត​តាកែវ​រូប​នេះ​ពិត​ជា​អរគុណ​ខ្លាំង​ចំពោះ​ការ​បង្ហាត់​បង្រៀន​ និង​ការ​រួម​ចំណែក​ដណ្ដើម​យក​ជ័យជម្នះ​ជូន​ក្រុម​របស់​ខ្លួន​រយៈពេល​ ៣ឆ្នាំ​មក​នេះ។​ រូប​គេ​សង្ឃឺម​ថា​នឹង​បាន​ជួប​ជា​មួយ​លោក​ Indra ​នៅ​ឱកាស​ក្រោយៗ​ទៀត។​​

​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ឈ្នះ​តេជោលីគ​

បញ្ជាក់​ដែរ​ថា​ ស៊ុយ​ ខន​ ជា​កីឡាករ​ខ្មែរ​មួយ​រូប​ដែល​លោក​ Indra ​ទុកចិត្ត​ និង​បាន​ដាក់​រូប​គេ​ឲ្យ​ប្រកួត​បាន​ច្រើន​មែនទែន​ក្នុង​ការ​ជួយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​នៅ​តេជោលីគ​កន្លង​ទៅ​នេះ។​ ស្មាត់​ឆ្វេង​រូប​គេ​ពិត​ជា​មាន​ការ​រីកចម្រើន​សមត្ថភាព​ខ្លាំង​មែន​តាម​រយៈ​ការ​លោត​ម៉ាត់ផ្ដាច់​រក​ពិន្ទុ​បាន​ច្រើន​នៅ​តេជោលីគ​ រដូវកាល​ទី៣​ ឆ្នាំ​២០២៦​ នេះ។​ ចំណែក​លោក​ Indra ​ជា​គ្រូ​បង្វឹក​ឆ្នើម​ និង​ពោពេញ​ដោយ​សមត្ថភាព​បាន​ដឹកនាំ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ឈ្នះ​តេជោលីគ​ ៣រដូវកាល​ជាប់ៗ​គ្នា៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម