កីឡា
CAMSOCអំពាវនាវឱ្យមហាជនត្រៀមប្រកួតប្រជែងស្នាដៃការរចនាភ្លើងគប់ និងមេដាយស៊ីហ្គេមលើកទី៣២ឆ្នាំ ២០២៣
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២ ៣(CAMSOC) បានអំពាវនាវឱ្យមហាជន យុវជន យុវនារី ដែលមានទេពកោសល្យខាងរចនាភ្លើងគប់ និងមេដាយ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា សូមត្រៀមខ្លួនចូលរួមដាក់ប្រឡងស្នាដៃរបស់ខ្លួន ឱ្យបានច្រើនកុះករនាខែក្រោយនេះ ដើម្បីឱ្យ CAMSOC មានជម្រើសកាន់តែច្រើន និងសម្រិតសម្រាំងបាននូវស្នាដៃដ៏ល្អឯកសម្រាប់រួមដំណើរឆ្ពោះទៅឱ្យការ ប្រកួតនេះ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ លើការដាក់ប្រឡងស្នាដៃ ការរចនាភ្លើងគប់ និងមេដាយនេះថា CAMSOC នៅមានការប្រកួតប្រជែងស្នាដៃលក្ខណៈបើកទូលាយជាសាធារណៈចំនួនពីរទម្រង់ទៀត គឺទី១. ការរចនាភ្លើងគប់ និងទី២ គឺការរចនាមេដាយ ដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានចង្អុលបង្ហាញ ឱ្យប្រកាសផ្សព្វផ្សាយបើកការប្រកួតប្រជែងឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីរបស់យើង ដែលគាត់មានទេពកោសល្យ ថ្វីដៃ ក្នុងការគូររូប ឆ្លាក់រចនាភ្លើងគប់ និងមេដាយ ។
លោកលើកឡើងថា ការបើកប្រកួតប្រជែងស្នាដៃនេះ គឺជាការផ្តល់កិត្តិយស ដល់មហាជន យុវជន យុវនារីរបស់យើង ដែលជាចំណែកមួយនៃការ ចូលរួមជាមួយគ្នា ក្នុងការជំរុញឱ្យព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា។

ការបើកយុទ្ធនាការប្រឡងប្រជែងនេះ នឹងធ្វើឡើងនាខែក្រោយនេះ ហើយបេក្ខជន មានពេលវេលា៤ខែ ដើម្បីការរចនាស្នាដៃរបស់ខ្លួន ។ បេក្ខជនជ័យលាភី ដែលបានបញ្ចេញស្នាដៃសម្រាប់ជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម- អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងទទួលបានកិត្តិយស និងប្រាក់រង្វាន់លើកទឹកចិត្តផងដែរ ដូចដែល CAMSOC ធ្លាប់បានដាក់ឱ្យប្រកួតប្រជែងកន្លងទៅ នៃការរចនាស្លាកសញ្ញា និងនិមិត្តសញ្ញា (LOGO-Mascot) កន្លងទៅដែរ។ ប៉ុន្តែស្លាកសញ្ញា និងនិមិត្ត សញ្ញានេះមានតម្លៃខ្ពស់ជាងការធ្វើភ្លើងគប់ និងមេដាយ ។
លោក វ៉ាត់ ចំរើន បានអំពាវនាវ ឱ្យយុវជន និងមហាជនទាំងអស់ ដែលមានទេពកោសល្យត្រៀមខ្លួន ក្នុងការចូលរួមការប្រកួតប្រជែងដាក់ ជាបេក្ខភាពប្រកួត ប្រជែងគំនូរភ្លើងគប់ និងមេដាយ ក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


