កីឡា
CAMSOC ជំរុញអាជ្ញាធរខេត្ត ជុំវិញបឹងទន្លេសាប ត្រូវត្រៀមរៀបចំពិធីរត់ភ្លើងគប់ស៊ីហ្គេម
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (CAMSOC-CAMAPGOC) កាលពីព្រឹកថ្ងៃទី ១៦ ខែកុម្ភៈនេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ដំណើរការរៀបចំពិធីរត់ភ្លើងគប់កីឡា ជុំវិញបឹងទន្លេសាប និងបណ្ដាប្រទេសជាសមាជិកនៅក្នុងតំបន់អាស៊ាន។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ បានជំរុញអាជ្ញាធរខេត្តពាក់ព័ន្ធទាំងអស់ ត្រូវត្រៀម និងយកចិត្តទុកដាក់ដើម្បីរៀបចំការងារនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ ក្រោយប្រជុំថា កិច្ចប្រជុំថ្ងៃនេះបានផ្ដោតសំខាន់លើការងារត្រៀមប្រតិបត្តិ បន្ទាប់ពីផែនការវិធីសាស្ត្ររៀបចំ និងគោលការណ៍ផ្សេងៗ ត្រូវបានរៀបចំរួចរាល់។

លោកអគ្គលេខាធិការបន្តថា «តាមប្រសាសន៍លោករដ្ឋមន្ត្រី ថោង ខុន គឺបានផ្ដល់នូវកាតព្វកិច្ច និងភារកិច្ចដែលខេត្តត្រូវធ្វើយ៉ាងជាក់លាក់ និងការដាក់ចេញនូវយន្តការ នៃការទទួលខុសត្រូវខ្ពស់ពីថ្នាក់អភិបាលខេត្ត ដែលជាអនុប្រធានរបស់ CAMSOC-CAMAPGOC ឲ្យទទួលខុសត្រូវច្បាស់លាស់ ហើយមានការសហការគ្នាល្អរវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងខេត្ត និងភាគីពាក់ព័ន្ធ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC»។
លោកពន្យល់ថា «ខេត្តគាត់ត្រូវរៀបចំធនធានមនុស្សដែលត្រូវធ្វើការរៀបចំដង្ហែ និងរត់ ភ្លើងគប់។ ការដង្ហែ និងរត់ភ្លើងគប់នៅខេត្តនីមួយៗ ដែលត្រូវឆ្លងកាត់ជុំវិញបឹងទន្លេសាប ត្រូវមានការចូលរួមរត់ទាំងថ្នាក់ដឹកនាំខេត្ត និងកីឡាករ-កីឡាការិនីឆ្នើម ទាំងពិការ និងមិនពិការ ជាដើម ព្រោះការចូលរួមរត់ភ្លើងគប់នេះ គឺជានិមិត្តរូប នៃការចូលរួមព្រឹត្តិការណ៍ និងជាកំណត់ត្រាប្រវត្តិសាស្ត្រមួយរបស់ពួកគាត់។ ក្រៅពីនេះ ពួកគាត់ក៏ត្រូវរៀបចំ និងបំផុសមហាជនមក អបអរសាទរ ក៏ដូចជារៀបចំវេទិកាដើម្បីទទួលបដិសណ្ឋារកិច្ច ក្នុងការទទួល និងបន្តរត់ ក៏ដូចជាការរៀបចំកន្លែងរក្សាភ្លើងគប់ឲ្យបានត្រឹមត្រូវផងដែរ»។
សម្រាប់គម្រោង នៃការរត់ភ្លើងគប់ ជុំវិញបឹងទន្លេសាបនេះ ត្រូវបានលោក វ៉ាត់ ចំរើន ឲ្យដឹងថា នឹងត្រូវចេញដំណើរពីភ្នំពេញ តាមផ្លូវជាតិលេខ ៥ ដោយឆ្លងកាត់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ រួចឆ្លងចូលទៅខេត្តកំពង់ធំ និងបន្តទៅខេត្តកំពង់ចាម ឆ្លងមកខេត្តកណ្តាលវិញ និងចុងក្រោយចូលទៅក្នុងពហុកីឡដ្ឋានជាតិតែម្ដង ខណៈការរត់ភ្លើងគប់នេះ គឺមានអត្ថន័យជ្រាលជ្រៅណាស់ដើម្បីបំភ្លឺ និងបង្ហាញ ពីសាមគ្គីភាព សន្តិភាព ទាំងក្នុងប្រទេស និងតំបន់ ជាពិសេសការរត់ជុំវិញបឹងទន្លេសាប ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជានេះតែម្ដង៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?