កីឡា
គណៈកម្មការជំនាញ CAMSOC នឹងធ្វើការរួមគ្នានៅពហុកីឡដ្ឋានមរតកតេជោ ចាប់ពីខែមករា តទៅ
លោក ថោង ខុន បានផ្តល់អនុសាសន៍ណែនាំអោយគណៈកម្មការជំនាញ ធ្វើការងារអោយបានម៉ត់ចត់ចាប់ពីខែមករា តទៅ ដោយធ្វើការរួមគ្នានៅក្នុងមជ្ឍមណ្ឌលបញ្ជាការរួមមួយ នៅពហុកីឡដ្ឋានមរតកតេជោ (Games Operation Centre)។

ក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ របស់គណៈកម្មាធិការជាតិ CAMSOC ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិCAMSOC ផ្ទាល់ ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់គណៈកម្មការជំនាញទាំងអស់ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនមកធ្វើការសម្រួលរៀបចំឡើងវិញ។
ក្រោយបញ្ចប់កិច្ចប្រជុំ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា បន្ទាប់ពីលោកបណ្ឌិត ថោង ខុន បានស្តាប់នូវរបាយការណ៍របស់គណៈកម្មការជំនាញនីមួយៗ ពីបញ្ហាប្រឈម សូមអោយដោះស្រាយបំភ្លឺចំពោះគណៈកម្មការជំនាញ ដែលមានការងារខ្លះមិនបានធ្វើ និងការងារខ្លះដែលធ្វើរួចហើយ។ លោកបណ្ឌិតបានផ្តល់អនុសាសន៍ និងណែនាំចំណុចខ្វះខាត ដោយផ្តោតសំខាន់ លើកន្លែងស្នាក់នៅ ហូបចុកបដិសណ្ឋារកិច្ចនិងលើទីលានប្រកួត សូមធ្វើអោយមានភាពជាក់លាក់ និងទាន់ពេលវេលា។

លោកអគ្គលេខាធិការ បន្តថា នៅចុងខែធ្នូ ឆ្នាំ២០២២នេះ គណៈអចិន្រ្តៃយ៍ CAMSOC នឹងចុះត្រួតពិនិត្យរួមជាមួយគណៈកម្មការចម្រុះ ពិនិត្យកន្លែងស្នាក់នៅ ហូបចុក វាយតម្លៃចុងក្រោយ ដើម្បីទទួលបាននូវភាពកក់ក្តៅជូនភ្ញៀវ និងប្រតិភូកីឡាចូលរួមប្រហែលជា ៦ ទៅ ៧ពាន់នាក់។
ជាមួយគ្នានេះ លោក ថោង ខុន ក៏បានផ្តល់អនុសាសន៍ណែនាំ អោយគណៈកម្មការជំនាញ ធ្វើការងារអោយបានម៉ត់ចត់ចាប់ពីខែមករាតទៅ ដោយធ្វើការរួមគ្នា នៅក្នុងមជ្ឍមណ្ឌលបញ្ជាការរួមមួយ នៅពហុកីឡដ្ឋានមរតកតេជោ(Games Operation Centre)។ គឺត្រូវធ្វើគ្រប់ជំនាញទាំងអស់ គ្រប់គណៈកម្មការទាំងអស់ ចាប់ពីខែ១ ខែ២ ខែ៣តទៅ ដើម្បីសម្រួលដល់ការរៀបចំព្រឹត្តិការណ៍ជាតិ ដែលត្រូវតែរួមគ្នាធ្វើ និងមានពេលវេលាច្បាស់លាស់គ្រប់ផ្នែកទាំងអស់ ដោយមន្រ្តីថ្នាក់ដឹកនាំគណៈកម្មការជំនាញដែលជាប់ពាក់ព័ន្ធ ដែលកំពុងបម្រើការងារស្នូល នៅក្រសួង ស្ថាប័នទាំងអស់ ត្រូវដាក់លិខិតស្នើសុំការអនុញ្ញាតមកបំពេញការងារ នៅក្នុង CAMSOC អោយបានទៀងទាត់។

លោក ថោង ខុន បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការជំនាញនីមួយៗ គឺបានធ្វើការងារបានល្អ នឹងសម្រេចបានពី៧០ ទៅ៨០% គ្រាន់តែត្រូវបន្តធ្វើអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតប៉ុណ្ណោះ ដើម្បីអោយព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តនេះ ទទួលបានជោគជ័យប្រកបដោយមោទកភាពជាតិ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


