កីឡា
CAMSOC ចុះត្រួតពិនិត្យទីលាន និងពន្លឿនការតុបតែងត្រៀមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣
នៅដើមខែកុម្ភៈ ឆ្នាំ ២០២៣ នេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (CAMSOC-CAMAPGOC) ដឹកនាំដោយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ បានចុះពិនិត្យទីតាំង និងទីលានប្រកួតកីឡាមួយចំនួន ដើម្បីស្វែងយល់ និងជំរុញការរៀបចំឲ្យបានរួចរាល់ មុនការប្រកួតមកដល់។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ CAMSOC-CAMAPGOC បានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធាន CAMSOC-CAMAPGOC ដោយចុះពិនិត្យទីលានកីឡាជាច្រើន ក្នុងពហុកីឡដ្ឋានជាតិ និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់)។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ បន្ដថា «គោលបំណង នៃការចុះត្រួតពិនិត្យនេះ គឺយើងចង់ពិនិត្យមើលវឌ្ឍនភាព នៃការជួសជុល និងការតុបតែងលម្អទីលាន ដែលមិនទាន់រួចរាល់ ១០០% និងពិនិត្យកន្លែងរួចរាល់ ១០០%។ បានន័យថា មានកន្លែងខ្លះហើយ មានកន្លែងខ្លះមិនទាន់ហើយ និងនៅខ្វះខាតបន្តិចបន្តួច ហើយលោកបណ្ឌិតរដ្ឋមន្ត្រី បានសម្រេចឲ្យធ្វើបន្ថែមនៅទីនោះតែម្ដង»។

ដូច្នេះការចុះត្រួតពិនិត្យនេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ទៅលើភាពខ្វះខាតមួយចំនួន និងសំណូមពរមួយចំនួនរបស់ម្ចាស់ផ្ទះទីតាំង ឬទីលាន។ «យើងពិនិត្យមើលនៅពហុកីឡដ្ឋានជាតិ ហើយឃើញមានកន្លែងខ្លះ ត្រូវពន្លឿនការរៀបចំ មានកន្លែងខ្លះ ត្រូវបន្ថែមនូវអ្វីដែលមិនទាន់មាន និងកន្លែងខ្លះ ត្រូវជួសជុលបន្ថែម ដូចជា សាល និងបន្ទប់មួយចំនួនជាដើម»។ លោក វ៉ាត់ ចំរើន បន្ថែម។
រីឯកីឡដ្ឋានស្ដាតចាស់ ដែលជាកន្លែងរៀបចំការប្រកួតបាល់ទាត់នារី ត្រូវបានលោកបណ្ឌិត ថោង ខុន ចង្អុលបង្ហាញច្បាស់ៗ ឲ្យមានការកែលម្អ លាបពណ៌ ជួសជុល ទាំងបន្ទប់ផ្លាស់សម្លៀកបំពាក់ កន្លែងប្រតិបត្តិការអាជ្ញាកណ្ដាល-ចៅក្រម និងបន្ទប់ទឹកជាដើម តើភាគីម្ចាស់ផ្ទះ ត្រូវធ្វើអ្វីខ្លះ? ហើយភាគីក្រុមហ៊ុនធ្វើអ្វីខ្លះ? ដូច្នេះត្រូវសហការគ្នា និងពន្លឿនការរៀបចំនេះ ឲ្យបានរួចរាល់មុនការប្រកួតបាល់ទាត់នារីចាប់ផ្ដើម។

លោកសង្កត់ធ្ងន់ថា «យើងបានបែងចែកភារកិច្ច និងចង្អុលបង្ហាញរួចហើយ គឺត្រូវចាប់ផ្ដើមធ្វើភ្លាមៗ និងបន្ទាន់ ក្នុងដំណាក់កាល នៃការដើរសម្អាតទីលាន។ មានន័យថា យើងត្រូវមើលទីលានរាល់ពេលរាល់វេលា តាមប្រសាសន៍សម្ដេចពិជ័យសេនា ក៏ដូចជាលោកបណ្ឌិត ថោង ខុន គឺពិនិត្យគ្រប់ទីលានទាំងអស់ ទាំង ៣៧ ប្រភេទកីឡា យើងត្រូវពិនិត្យឲ្យអស់។ ការពិនិត្យនេះ ឆ្លុះបញ្ចាំងឲ្យឃើញការយកចិត្តទុកដាក់ និងយន្តការរបស់ថ្នាក់ដឹកនាំ CAMSOC ថា ប្រាកដ និងធានាសុវត្ថិភាព សោភ័ណភាព និងគុណភាព នៃទីតាំងនីមួយៗ ឲ្យបានរួចរាល់មុនការប្រកួតមកដល់»។
គិតត្រឹមថ្ងៃទី ០៣ ខែមករានេះ កម្ពុជា នៅសល់ ៩១ ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភា និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


