កីឡា
សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ១០ម៉ឺនដុល្លារដល់ក្រុមបាល់ទាត់កម្ពុជាសម្រាប់ជ័យជម្នះលើកោះហ្គាំ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឡើងទៅជុំទី៣ដែលជាវគ្គជម្រុះចុងក្រោយ បន្ទាប់ពីបានយកឈ្នះកោះហ្គាំ ដោយលទ្ធផល ២-១ ក្នុងជើងទី២ (សរុបទាំងពីរជើងឈ្នះ ៣-១) ក្នុង វគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅប្រទេសបារ៉ែន។

យប់មិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរថា ៖«ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះសូមទទួលពី ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ»។

ជាមួយគ្នានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានប្រាក់លើកទឹកចំនួន ២៥០០០ដុល្លារពីលោកស្រី ទ្រី ដាណា ដែលបានសន្យាជួយឧបត្ថម្ភលើកទឹកចិត្ត ចំនួន ១០០០០ដុល្លារ និងរាល់១គ្រាប់ចំនួន ៥០០០ដុល្លារទៀរ ដូច្នេះកម្ពុជាប្រកួតទាំងពីរជើងស៊ុតចូលបាន៣គ្រាប់ ស្មើនឹង ១៥០០០ដុល្លារ។
សូមបញ្ជាក់ថា ការ ប្រកួតជើងទី២យប់មិញនេះ កម្ពុជាធ្វើមិនបានល្អទេនៅក្នុង៤៥នាទីដំបូង ដែលបណ្តាលឲ្យកោះហ្គាំស៊ុតចូលនាំមុខ១-០។ យ៉ាងណានៅវគ្គទី២ បន្ទាប់ពីដាក់ចូល កែវ សុខផេង ជំនួស ណារ៉ុង កក្កដា បានផ្តល់ឲ្យកម្ពុជាមានទម្រង់ប្រែប្រួលល្អវិញ។ គ្រាន់តែដើមវគ្គទី២ កម្ពុជារកបាន២គ្រាប់ ក្នុងនោះ សុះ សូហាណា ស៊ុតគ្រាប់បាល់តាមស្មើ ១-១ និងកែវ សុខផេង ស៊ុតគ្រាប់បាល់ជ័យជម្នះ ២-១៕

អានអត្ថបទពាក់ព័ន្ធបន្ថែម៖ អបអរសាទរ កម្ពុជា ឡើងវគ្គជម្រុះជុំចុងក្រោយ AFC Asian Cup 2023
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


