Connect with us

កីឡា

អបអរសាទរ កម្ពុជា​​ ឡើង​វគ្គ​ជម្រុះជុំ​​ចុងក្រោយ​ AFC​ Asian​ Cup​ 2023ហើយ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​បាន​ឡើង​ទៅ​ជុំ​ទី៣​ដែល​ជា​វគ្គ​ជម្រុះ​ចុង​ក្រោយហើយ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​​​កោះហ្គាំ​ ដោយ​លទ្ធផល ២-១ ក្នុង​​​ជើង​ទី​២​ (សរុប​ទាំង​ពីរ​ជើង​ឈ្នះ ៣-១) ក្នុង​ ​​​វគ្គ​ជម្រុះ​ពាន​រង្វាន់​ទ្វីប​អាស៊ី AFC Asian Cup Qualification Play-off Round ​នៅ​ប្រទេស​បារ៉ែន។

សម្រាប់​ការ​ប្រកួត​ជើង​ទី​២​យប់​មិញ​នេះ កម្ពុជាធ្វើ​មិន​បាន​ល្អ​ទេ​នៅ​​ក្នុង​៤៥​នាទី​ដំបូង ដែល​បណ្តាល​ឲ្យ​កោះ​ហ្គាំ​ស៊ុត​ចូល​​នាំ​មុខ១-០។ យ៉ាង​ណា​នៅ​វគ្គ​ទី​២ បន្ទាប់​ពី​ដាក់​ចូល កែវ សុខផេង ជំនួស ណារ៉ុង កក្កដា បាន​ផ្តល់​ឲ្យ​កម្ពុជា​មាន​ទម្រង់​ប្រែ​ប្រួល​ល្អ​វិញ។ គ្រាន់​តែ​ដើម​វគ្គ​ទី​២ កម្ពុជា​រក​បាន​២​គ្រាប់ ក្នុង​នោះ សុះ សូហាណា ស៊ុត​គ្រាប់​បាល់តាម​ស្មើ ១-១ និង​កែវ សុខផេង ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ ២-១។

កាល​ពី​ជើង​ទី​១ ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​តុលា ​កន្លង​ទៅ​នេះ កម្ពុជា បាន​យក​ឈ្នះ​កោះ​ហ្គាំ​ ១-០។ គ្រាប់​បាល់​ជ័យជម្នះ​របស់​កម្ពុជា​រក​បាន​ដោយ ចាន់ វឌ្ឍនាកា នៅ​នាទី​ទី​២៦ បន្ទាប់​ពី​មាន​ការ​បញ្ជូន​បាល់​ពី​កីឡាករ​វ័យក្មេង លឹម ពិសុទ្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​នេះ​វគ្គ Playoff នៃវគ្គ​ជម្រុះ​ AFC Asian Cup បាន​បញ្ចប់​ហើយ ហើយ​ក៏​រក​ឃើញ​ក្រុម​ទាំង​២៤​​​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​ (Third Round) ​ដែរ​ដើម្បី​​​ប្រជែង​គ្នា​យក​១១​កៅអីទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​។ ក្នុង​ចំណោម​២៤​ក្រុម​នេះ​នឹង​ត្រូវ​ចាប់​ឆ្នោត​ចែក​ជា​​​៦​ពូល​ដែល​ក្នុង​ពូល​នីមួយ​ៗ​មាន​៤​ក្រុម​ធ្វើ​ការ​ប្រកួត​ប្រជែង។

ក្រុមមាន​ពិន្ទុ​ខ្ពស់​ឈរ​លេខ​១ និង​ក្រុម​លេខ​​២​ល្អជាង​គេ​ ត្រូវ​ជ្រើស​រើស​យក​១១​ក្រុម​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ ឬចុង​ក្រោយ​បំផុត​​នៅ​​​​ឆ្នាំ​២០២៣​នៅ​ប្រទេស​ចិន។ សម្រាប់​ចិន​មាន​ឈ្មោះ​ជុំ​ផ្តាច់​ព្រ័ត្រ​ជា​ស្រេច​ហើយ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ។

រហូត​ដល់​ពេល​នេះ មាន​​ក្រុម​កំពូល​ទាំង​​១១​ប្រទេស​មក​ពី​ជុំ​ទី​៣ (គិត​លើ​​លទ្ធផល​ជម្រុះ FIFA World Cup) មាន​កៅអី​ជុំ​ផ្តាច់​ព្រ័ត្រ​រួច​ជា​ស្រេក​​គឺ​ម្ចាស់​ផ្ទះ​​ចិន ស៊ីរី អ៉ីរ៉ង់ កាតារ ជប៉ុន អូម៉ង់ អារ៉ាប់រួម កូរ៉េខាងត្បូង អ៉ីរ៉ាក់ វៀតណាម លីបង់ អូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ១៣ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

សន្តិសុខសង្គម២៣ នាទី មុន

អាជីវករផ្សារស្ទឹង សាទរចំពោះអាជ្ញាធរដែលបានរៀបចំសណ្តាប់ធ្នាប់បានល្អ

Sokha Hotels

ព័ត៌មានពេញនិយម