កីឡា
ត្រៀមបើកជំរំហ្វឹកហាត់ តេស្តជ្រើសរើសកីឡាការិនីសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣
សហព័ន្ធកីឡាបាល់ទះកម្ពុជា កំពុងត្រៀមក្នុងការធ្វើតេស្តជ្រើសរើសកីឡាការិនីសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានលើកឡើងថា ពាក់ព័ន្ធជាមួយការជ្រើសរើសកីឡាការិនី ផែនការរបស់សហព័ន្ធនឹងរៀបចំការជ្រើសរើសកីឡាការិនី ដែលមានក្នុងដៃស្រាប់ប្រមាណជា ៣០នាក់ ដើម្បីធ្វើតេស្ត ជាមួយនឹងគណៈកម្មការបច្ចេកទេសដើម្បីនឹងចូលជំរំហ្វឹកហាត់។
អគ្គលេខាធិការដដែលរូបនេះបានបន្ថែមមទៀតថា ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងវិញ្ញាសាបាល់ទះក្នុងសាលក្ដី ឆ្នេរខ្សាច់ក្ដី គឺទាមទារឱ្យមានវិញ្ញាសាបាល់ទះនារីដែរ នោះទើបអាចមានសិទ្ធិដាក់វិញ្ញាសានេះទៅក្នុងការប្រកួតបាន។ ដូច្នេះហើយសហព័ន្ធមិនព្រងើយកន្តើយទេ ហើយក៏ចង់រៀបចំឱ្យបានទាន់ពេលវេលា ដើម្បីយកឱកាសដាក់វិញ្ញាសាកីឡាបាល់ទះនេះនៅក្នុងប្រទេសកម្ពុជា។
បាល់ទះកម្ពុជា ទើបតែបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម លើវិញ្ញាសាបុរសក្នុងសាល (ដោយទទួលបានមេដាយសំរឹទ្ធ) និងបាល់ទះឆ្នេរខ្សាច់ (មិនទទួលបានមេដាយ) ប៉ុន្តែពុំមានក្រុមបាល់ទះនារីចូលរួមប្រកួតនោះទេ ខណៈជាការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាបានគ្រោងសម្រាប់វិញ្ញាសាបាល់ទះនារី ដើម្បីដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដងមួយនេះ។
ប្រភេទកីឡាបាល់ទះ សម្រាប់វិញ្ញាសានារី ត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតកាលពីឆ្នាំ១៩៧៧ មក ប៉ុន្តែកម្ពុជា ពុំដែលមានក្រុមបាល់ទះនារីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះឡើយ។ សម្រាប់ឆ្នាំ២០២៣ វាគឺជលើកដំបូងដែលបាល់ទះនារីកម្ពុជា បង្ហាញខ្លួននៅស៊ីហ្គេម៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»