កីឡា
មកស្គាល់ កីឡាករវ័យក្មេងជាងគេ និងចាស់ជាងគេក្នុងក្រុមជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បច្ចុប្បន្នបាននឹងកំពុងហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាល្ងាចថ្ងៃទី០២ ខែមិថុនា សប្ដាហ៍នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅក្នុងក្រុមជម្រើសជាតិឈុតធំ ដែលមានកីឡាករចម្រុះបឋមចំនួន ២៨នាក់ត្រូវបានកោះហៅដើម្បីត្រៀមប្រកួតមិត្តភាពខាងលើ ខណៈក្នុងចំណោមកីឡាករទាំង ២៨រូប សុំណែនាំឱ្យស្គាល់កីឡាករដែលមានវ័យក្មេងជាងគេ និងចាស់ជាងគេ។
កីឡាករក្មេងជាងគេនៅក្នុងក្រុមគឺកីឡាករ ស៊ិន សុវណ្ណមករា បច្ចុប្បន្នរូបគេមានវ័យទើបតែ ១៧ឆ្នាំប៉ុណ្ណោះ ពោលគឺកើតនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០៤។ កីឡាកររូបនេះលេងក្នុងតួនាទីជាខ្សែបម្រើ មកពីក្លិបព្រៃវែង នៃលីគលំដាប់ទី២ កម្ពុជា។ រូបគេបានជាប់ជម្រើសជាតិឈុតធំកាលពីឆ្នាំ២០២១ ហើយបង្ហាញខ្លួនបាន ១ប្រកួតផងដែរ។

ដោយឡែកកីឡាករដែលមានវ័យចំណាស់ជាងគេក្នុងក្រុមគឺកីឡាករ កុក បូរីស ដោយបច្ចុប្បន្នរូបគេមានវ័យ ៣១ឆ្នាំ ពោលគឺកើតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៩១។ កីឡាករកូនកាត់ខ្មែរបារាំង រូបនេះលេងក្នុងតួនាទីជាខ្សែការពារ ឬជាខ្សែបម្រើការពារក៏បាន និងជាកីឡាកររបស់ក្លិប Sarawak United នៃលីគកំពូលម៉ាឡេស៊ី ខ្ចីជើងពីក្លិបភ្នំពេញក្រោន។ បូរីស ជាប់ជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០១៥ និងបង្ហាញខ្លួន ២ប្រកួតផងដែរ។
ចំពោះអាយុកីឡាករដទៃទៀតមានដូចជា៖ កែវ សុខសិលា (២៤ឆ្នាំ), វីរៈ ដារ៉ា (១៨ឆ្នាំ), ហ៊ុល គឹមហ៊ុយ (២២ឆ្នាំ), កែន ច័ន្ទសុភ័ក្ត្រ (២៣ឆ្នាំ), សឿយ វិសាល (២៦ឆ្នាំ), ទេស សម្បត្តិ (២១ឆ្នាំ), ឆេង ម៉េង (២៤ឆ្នាំ), សឿត ណាវ៉ា (២១ឆ្នាំ), ជា សុខម៉េង (១៩ឆ្នាំ), តាំង ប៊ុនឆៃ (១៩ឆ្នាំ), អ៊ន ចាន់ប៉ូលីន (២៤ឆ្នាំ), សុះ សូហាណា (៣០ឆ្នាំ), មិន រតនៈ (១៩ឆ្នាំ), ជួន ចាន់ចាវ (២៣ឆ្នាំ), អ៊ាន ពិសី (២០ឆ្នាំ), អ៊ិន សូដាវីដ (២៣ឆ្នាំ), ឡុង ភារ៉ាត (២៤ឆ្នាំ), ជូ ស៊ិនទី (១៩ឆ្នាំ), ធារី ចន្ថាប៊ីន (៣០ឆ្នាំ), ប្រាក់ ធីវ៉ា (២៣ឆ្នាំ), ប្រាក់ មុន្នីឧត្តម (២៨ឆ្នាំ), សៀង ចន្ធា (១៩ឆ្នាំ), កែវ សុខផេង (៣០ឆ្នាំ), សារ ទី (២០ឆ្នាំ), ម៉ាត់ នូរុណ (២៣ឆ្នាំ) និង គី រីណា (២០ឆ្នាំ)៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


