Connect with us

កីឡា

២១​ក្រុម ចូលរួម​ការប្រកួត​បា​ល់​ទះ​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​ត្រៀម​ទៅ​ប្រជែង​ពាន​សម្តេច​តេ​ជោ ហ៊ុន សែន

បានផុស

នៅ

​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា នឹង​រៀបចំ​បង្កើត​កម្មវិធី​ប្រកួត​បាល់ទះ​បុរស​ក្នុង​សាល ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅក្នុង​ខែមិថុនា នេះ ដោយមាន​ក្រុម​មកពី​តាម​បណ្តា​រាជធានី​-​ខេត្ត​ចំនួន ២១​ក្រុម​ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង​។

​នៅក្នុង​ពិធី​ចាប់ឆ្នោត​ជ្រើសរើស​ពូ​ល​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីលាន​បាល់ទះ​វិសាខា បាន​បែងចែក​ក្រុម​ទាំង​២១ ទៅជា​៤​ពូ​ល​ផ្សេងគ្នា ដើម្បី​ប្រកួត​ជម្រុះ​។ ចំណែក​ការប្រកួត​នេះ​ក៏​នឹងធ្វើ​ឡើង​នៅ​ទីលាន​បាល់ទះ​វិសាខា ផ្ទាល់​តែម្តង​ផងដែរ​។ ការប្រកួត​នឹង​រៀបចំ​ពីថ្ងៃ​ទី​០៨ ដល់​២៦ ខែមិថុនា ឆ្នាំ​២០២២ ពោលគឺ​រាល់ថ្ងៃ​អាទិត្យ ដល់​ថ្ងៃ​ព្រ​ហ​ស្បតិ៍ នៅក្នុង​សប្ដាហ៍​នីមួយៗ​។ ក្រោយ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូ​ល ក្រុម​ដែលមាន​ចំណាត់ថ្នាក់​លេខ​១​និង​លេខ​២ មានឈ្មោះ​ឡើងទៅ​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ដើម្បី​បន្ត​កៅអី​រក​ក្រុម​ខ្លាំង​ចូលដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ តែម្តង​។

លោក ទែន ឡ​ន ប្រធាន​អនុគណៈកម្មការ​បច្ចេកទេស បាន​បញ្ជាក់​ថា​យ៉ាងហោចណាស់​មាន​ក្រុម​ធំៗ​ក្នុងស្រុក ប្រហែលជា​៥​ក្លិប នឹង​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​សម្តេច​ក្រឡាហោម នៅ​ឆ្នាំនេះ​នោះទេ ដោយ​សហព័ន្ធ​បាន​សម្លឹង​ឃើញ​ពី​សក្ដានុពល​របស់​ក្លិប​ទាំងនោះ​។

ក្លិប​ទាំង​៥ មានដូចជា វិសាខា​, ក្លិប​បាល់ទះ​ក្រសួងមហាផ្ទៃ​, ក្លិប​បាល់ទះ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​, រដ្ឋបាល​រាជធានី​ភ្នំពេញ និង កងពលធំ​អន្តរាគមន៍​លេខ​៣​។

លោក​បន្ត​ថា ​តាម​ផែនការ​នៃ​ការប្រកួត​ក្រោយ​បញ្ចប់​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង ទៅ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា នឹង​រៀបចំ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ក្រុម​ទាំង​៥​ខាងលើនេះ​ឈរ​ចាំ​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ជាស្រេច​។ ចំណែក​ក្រុម​ដែល​ជាប់​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៧ ក្នុង​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង ជា​បេក្ខភាព​បន្ថែម ដើម្បី​ចូល​ដណ្តើមពាន​រង្វាន់​ស​ម្តេច​តេ​ជោ ជាមួយ​ក្រុម​ខ្លាំង​ទាំង​៥​ដែល​អង្គុយចាំ​។ ដោយឡែក​គណៈកម្មការ​បានផ្តល់​ឱកាស​សម្រាប់​កីឡាករ​ក្លិប​ធំៗ​ទាំង​៥ អាចដាក់​ឈុត​ទី​២ របស់ខ្លួន​ក្នុង​ពានរង្វាន់​សម្តេច​ក្រឡាហោម បាន​ក៏ប៉ុន្តែ​កីឡាករ​ទាំងអស់​គឺ​ត្រូវ​ស្ថិតនៅ​បញ្ជី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​ក្រុម​ឈុត​ទី​១​។

លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​បាល់​លើកឡើង​ជុំវិញ​កម្មវិធី​ប្រកួត​ពានរង្វាន់​បាល់ទះ​សម្តេច​ក្រឡាហោម ស ខេង ថា «​នេះ​បេសកកម្ម​មួយ​របស់​យើង ដើម្បី​ស្វែងរក​ឈាម​ថ្មី ទៅ​បន្ថែម​នៅ​ក្នុង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា របស់​យើង​។ ដូច​យើង​ដឹង​ហើយ​ថា​យើង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខ ប៉ុន្តែ​ក្រោយ​ឆ្នាំ​២០២៣ ក៏​យើង​នៅតែមាន​កម្មវិធី​ប្រកួត​ថែមទៀត​។ ដូច្នេះ​យើង​ត្រូវការ​ធនធាន​កីឡាករ​បន្តវេន​ជា​បន្តបន្ទាប់​។​»

«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​បណ្តា​ក្លិប សមាគម មកពី​តាម​រាជធានី​ខេត្ត​ទាំងអស់​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​នេះ​សម្តេច​ក្រឡាហោម​។ យើងខ្ញុំ​សូមបញ្ជាក់ថា​ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នេះ​ជា​រៀងរាល់​ឆ្នាំ​តទៅ​។ ឆ្នាំនេះ​ក្រុម​ដែល​ដណ្តើមបាន​ជើងឯក​ទទួលបាន​ពានរង្វាន់​ធំ​១ អមដោយ​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​២០​លាន​រៀល​។​» លោក​អគ្គលេខាធិការ​បន្ថែម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​លទ្ធផល​នៃ​ការ​ចាប់​ពូ​ល​ឃើញ​ថា ​ពូ​ល A មាន ក្លិប​កីឡាបាល់ទះ​ប៉ៃលិន​, ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​, ក្លិប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី​, ក្លិប​បាល់ទះ​អាចារ្យ​លាក់ (​កំពង់ធំ​), ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​, ក្លិប​កីឡាបាល់ទះ​ខេត្តកំពង់ស្ពឺ ហើយ​ពូ​ល B មាន​ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​, ក្លិប​កីឡាបាល់ទះ​រិទ្ធី​សែន (​កំពង់ឆ្នាំង​), ក្លិប​កីឡាបាល់ទះ​លោកតា​ឌី ខេត្តព្រះវិហារ​, ក្លិប​កីឡាបាល់ទះ​កូន​នាគ​ឧ​ត្ត​រ (​ឧ​ត្ត​រ​មានជ័យ​), ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​។ ចំពោះ​ពូ​ល C មាន​ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​, ក្លិប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​, ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​, សមាគម​កីឡាបាល់ទះ​ខេត្តសៀមរាប​, ក្លិប​កីឡាបាល់ទះ​សេកុង (​ស្ទឹងត្រែង​)​។ ចំណែក​ពូ​ល D ត្រូវបាន​គេ​ចាត់ទុកជា​ពូ​លម​រណៈ​ដោយមាន​ក្រុមកីឡា​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​, ក្លិប​កីឡាបាល់ទះ​រដ្ឋបាល​រាជធានី​ភ្នំពេញ B, សមាគម​កីឡាបាល់ទះ​វិសាខា B, ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម និង​ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៤ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម